កីឡាករអេស្ប៉ាញ Carlos Alcaraz បានយកឈ្នះកីឡាករអាមេរិក Taylor Fritz ពីរសិតផ្ទួនៗដើម្បីសម្រេចឱ្យ ក្រុមវាយកូនបាល់អឺរ៉ុបគ្រងជើងឯក Laver Cup នៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ក្រោយយកឈ្នះក្រុមពិភពលោកសរុបលទ្ធផល 13-11។
តាមពិតទៅក្រុមពិភពលោកបានាំមុខការប្រកួត 11-7 ទៅហើយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្នុងការប្រកួតដែលក្រុមណាឈានដល់ 13 មុនជាជើងឯក។
តែកីឡាករម្ចាស់ស្រុក Alexander Zverev ក៏បានយកឈ្នះកីឡាករអាមេរិក Frances Tiafoe តានតឹង 6-7(5-7) 7-5 និង 10-5 ដើម្បីកាត់បន្ថយការនាំមុខរបស់ក្រុមពិភពលោក មុនពេលដែលកីឡាករប៊ុលហ្ការី Grigor Dimitrov យកឈ្នះកីឡាករស៊ីលី Alejandro Tabilo។
Carlos Alcaraz ដែលបង្ហាញខ្លួនលើកដំបូងក្នុងអាជីពរបស់ខ្លួននៅ Laver Cup នេះគឺជាអ្នកសម្រេចជ័យជំនះឱ្យក្រុមអឺរ៉ុបដើម្បីបញ្ចប់សងសឹកក្រុមពិភពលោកដែលឈ្នះជើងឯកឆ្នាំមុន 13-2។
ព្រឹត្តិការណ៍វាយកូនបាល់ Laver Cup បានចាប់ផ្តើមរៀបចំដំបូងនៅឆ្នាំ 2017 ខណៈក្រុមវាយកូនបាល់អឺរ៉ុបឈ្នះជើងឯកសរុប 5 លើក៕