លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool មិនគិតថា ក្រុមហង្សក្រហមមួយនេះ នឹងត្រូវធ្លាក់ចូលក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីពង្រឹងតំបន់បម្រើរបស់ខ្លួន នៅមុនពេលបិទទីផ្សារនៅចុងខែនេះឡើយ បើទោះបី Thiago Alcantara មានបញ្ហារបួសសរសៃពួរគន្លាក់ជើងក៏ដោយ។ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ
ត្រូវបានរំពឹងទុកថា នឹងអវត្តមានសម្រាប់រយៈពេលពី4 ទៅ6 សប្តាហ៍ ដែលនាំឲ្យ Liverpool ត្រូវសម្លឹករកជម្រើសក្នុងតំបន់បម្រើ ខណៈដែល Alex Oxlade-Chamberlain និង Curtis Jones ក៏មានបញ្ហារបួសផងដែរ។ តំបន់បម្រើ ធ្លាប់ជាតំបន់ដែលទន់ខ្សោយបំផុតរបស់ក្រុម Liverpool ដែលស្ទើរតែបានឈ្នះពានរង្វាន់4 កាលពីរដូវកាលមុន។ ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា ក្លិប បានធ្វើការពង្រឹងតំបន់នេះរួចជាស្រេច បើទោះបីពួកគេបានគិតថា នេះគឺជាតំបន់សំខាន់ផងដែរ។ នៅមុនពេលការប្រកួតជាមួយនឹងក្រុម Crystal Palace នៅរាត្រីនេះ លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំពេញចិត្តនឹងភាពខ្លាំង ទំហំ និងគុណភាពរបស់ក្រុមខ្ញុំ។ យើងមានបញ្ហារបួសកីឡាករមួយចំនួន។ ពេលនេះ សំណួរគឺថា តើកីឡាករនឹងរ៉ាប់រងបានយូរប៉ុណ្ណា ហើយយើងមានដំណោះស្រាយផ្សេងគ្នាមួយចំនួន»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com