កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ នឹងត្រូវធ្វើការប្រកួតកីឡាអូឡាំពិក ឆ្នាំ2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង នាវេលាម៉ោង 11:18នាទីព្រឹក ត្រូវនឹងម៉ោង 4:18នាទីល្ងាចថ្ងៃទី30 ខែកក្កដានេះ លើវិញ្ញាសាហែល 100ម៉ែត្រសេរី ។
មុនការប្រកួតមកដល់ អង់ត្វ័ន បានត្រៀមខ្លួនរួចរាល់ ដើម្បីបង្ហាញ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោក 4ឆ្នាំម្ដង លើទឹកដីកំណើតខ្លួន តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដោយរូបគេថា មិនមានបញ្ហាចោទអ្វីឡើយ ព្រោះខ្លួនបានស៊ាំងនឹងបរិយាកាស ក៏ដូចជាអាងទឹកនៅទីនោះ ។ ដូច្នេះរូបគេ ប្ដេជ្ញានឹងព្យាយាមខំប្រឹងធ្វើឲ្យបានល្អ ដើម្បីបំបែកកំណត់ត្រាចាស់របស់ខ្លួន ហើយក៏សង្ឃឹមថា មានបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ពិសេសប្រទេសបារាំងផ្ទាល់ ចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនផងដែរ ។
គួរដឹងថា កីឡាករខ្មែរ-បារាំង ដែលចាប់កំណើត និងធំដឹងក្ដីលើទឹកដីអឺរ៉ុបនេះ គឺជាអត្តពលិកកម្ពុជាដំបូងគេ ក្នុងចំណោម ៣នាក់ ដែលត្រូវប្រកួតកីឡាអូឡពិករដូវក្ដៅឆ្នាំនេះ ។ រីឯ 2រូបទៀត គឺកីឡាការិនីហែលទឹកខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា ដែលត្រូវប្រកួតលើវិញ្ញាសាហែល 50 ម៉ែត្រសេរី នាល្ងាចថ្ងៃទី03 ខែសីហាខាងមុខ និងកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ2023 ដែលត្រូវប្រកួតលើវិញ្ញាសារត់ 800ម៉ែត្រ នាថ្ងៃទី07 ខែសីហា ឆ្នាំ2024 ៕