អតីតកីឡាករអ៊ីតាលីដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិ Luigi Riva បានទទួលមរណៈភាពហើយក្នុងវ័យ 79 ឆ្នាំដោយរោគាពាធ។
លោក Luigi Riva ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Sardinia បន្ទាប់ពីត្រូវបានគេរាយការណ៍ថាគាំងបេះដូងកាលពីចុងសប្តាហ៍កន្លងទៅ។ មានរហ័សនាមថា សម្រែកផ្គររន្ទះ លោក Rive
បានស៊ុតបញ្ចូលទី 35 គ្រាប់ក្នុងបង្ហាញខ្លួន 42 លើកឱ្យក្រុមជម្រើសជាតិអ៊ីតាលី ដែលឈ្នះជើងឯកអឺរ៉ុបឆ្នាំ 1968 និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2 ឆ្នាំបន្ទាប់។
Riva គឺជាសមាជិករបស់ក្រុម Cagliari ដែលឈ្នះជើងឯក Serie A នៅឆ្នាំ 1970 ដែលជាការឈ្នះជើងឯកតែម្តងគត់ក្នុងប្រវត្តិសាស្រ្តក្លិប។
ក្នុងអាជីពរបស់លោក Riva ត្រូវបានញាំញីដោយសាររបួសធ្ងន់ពីរលើក ដែលរួមបាក់ជើងនៅឆ្នាំ 1970 ក្នុងឆ្នាំដែល Cagliari កំពុងស្ថិតក្នុងដំណើរស្វែងរកជើងឯក Serie A លើកទី 2។
លោក Riva បានចំណេញពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយក្លិបបាល់ទាត់ Cagliari ដោយបានផ្លាស់មកកាន់ក្លិបនៅ Serie A មួយនេះនៅឆ្នាំ 1963 រហូតចូលនិវត្តន៍នៅឆ្នាំ 1976 ស៊ុតបញ្ចូលទីសរុបបាន 207 គ្រាប់ ធ្លាប់ជាទទួលបានជ័យលាភីរង Ballon d’Or 1969៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com