អតីតខ្សែបម្រើ Arsenal, Chelsea និង Barcelona, Cesc Fabregas ត្រូវបានប្រកាសតែងតាំងឱ្យដឹកនាំក្លិបអ៊ីតាលី Como ជាបណ្តោះអាសន្ននៅថ្ងៃចន្ទម្សិលមិញនេះ។ បុរសវ័យ 36 ឆ្នាំរូបនេះ បានចូលមកបន្តតំណែងលោក Moreno Longo ដែលជាតំណែងដឹកនាំក្លិបអាជីពលើកដំបូង។ Fabregas បានចូលលេងជាកីឡាករ
ឱ្យក្លិបនៅក្របខណ្ឌទីពីរអ៊ីតាលីមួយនេះចំនួន 17 ប្រកួតរដូវកាលមុន មុនពេលប្រកាសចូលនិវត្តន៍ និងបានក្លាយជាគ្រូបង្វឹកក្រុមយុវជន និងបម្រុងរបស់ Como។
ប្រកួតដំបូងរបស់ Como ក្រោមការដឹកនាំរបស់ Fabregas នឹងជាការប្រកួតក្នុងទឹកដីទទួល Feralpisalo នៅថ្ងៃទី 25 ខែវិច្ឆិកា។ Como កំពុងឈរលេខ 6 នៅ Serie B មាន 21 ពិន្ទុពីការប្រកួត 12 លើករដូវកាលនេះ។
រំលឹកថា Cesc Fabregas បានមកកាន់ Como កាលពីខែសីហាឆ្នាំ 2022 ក្រោយចាកចេញពី Monaco និងមានភាគហ៊ុនវិនិយោគក្លិបអ៊ីតាលីមួយនេះផងដែរ រួមជាមួយអតីតមិត្តរួមក្រុម Thierry Henry។ អតីតកីឡាកររបស់ Chelsea មួយរូបទៀតលោក Dennis Wise គឺជាម្ចាស់ភាគហ៊ុនធំនៅ Como ផងដែរ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com