ក្រុមជើងឯករង 6 លើកឥណ្ឌូនេស៊ី មិនអាចរកបីពិន្ទុបានឡើយនៅពេលជួបជាមួយក្រុមបាល់ទាត់ឡាវ ក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា 3-3 នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2024។
បន្ទាប់ឈ្នះ 1-0 នៅទឹកដីមីយ៉ាន់ម៉ាប្រកួតដំបូងក្នុងពូល B ឥណ្ឌូនេស៊ីបើកទ្វាកីឡដ្ឋាន Manahan
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នៅទីក្រុង Surakartaទទួលភ្ញៀវឡាវដោយមានអ្នកគាំទ្រទស្សនាផ្ទាល់សរុប 14,455 នាក់។
លេងបាន 9 នាទីក្រុមភ្ញៀវឡាវបើកការនាំមុខមុនដោយ Phousomboun មុនពេលដែល Kadek Priyatna តាមស្មើឱ្យឥណ្ឌូនេស៊ីនៅនាទីទី 12 តែឡាវក៏រកបានគ្រាប់នាំមុខវិញភ្លាមៗនាទីទី 13 ដោយ Phathana Phommathep។ នៅក្នុងវគ្គទីមួយដដែលឥណ្ឌូនេស៊ីក៏តាមស្មើវិញ 2-2 ដោយ Muhammed Ferarri នៅនាទីទី 18។
ឈានចូលវគ្គទីពីរឥណ្ឌូនេស៊ីក៏រកបានគ្រាប់នាំមុខលើកដំបូងក្នុងការប្រកួត ធ្វើបានដោយ Ferarri ដដែលនៅនាទីទី 72 តែឡាវក៏តាមស្មើវិញបាន 5 នាទីបន្ទាប់ដោយ Peter Phanthavong។ បានត្រឹមមួយពិន្ទុ ឥណ្ឌូនេស៊ីនៅតែឈរលើគេក្នុងពូល B នេះមាន 4 ពិន្ទុ ខណៈដែលឡាវរកបានមួយពិន្ទុដំបូងតែឈរក្រោមគេ។
ងាកមកមួយប្រកួតទៀតក្នុងពូល B ដដែល ហ្វីលីពីនបើកទ្វាផ្ទះទទួលស្វាគមន៍មីយ៉ាន់ម៉ានៅទីក្រុងម៉ានីល។ មីយ៉ាន់ម៉ាដែលចាញ់ឥណ្ឌូនេស៊ីប្រកួតដំបូងក្នុងទឹកដីរបស់ខ្លួននោះ រកបានគ្រាប់នាំមុខមុនលើហ្វីលីពីននៅកីឡដ្ឋាន Rizal Memorial ដែលមានអ្នកទស្សនាត្រឹម 1,589 នាក់។
យ៉ាងណាក្តីហ្វីលីពីនដែលទើបលេងប្រកួតដំបូងរបស់ខ្លួន ក៏តាមស្មើវិញបានសម្រេចនៅវគ្គទីពីរនាទីទី 72 ដោយបាល់ពិន័យ 11 ម៉ែត្ររបស់កីឡាករកូនកាត់ន័រវេស Bjorn Martin Kristensen ។ ប្រកួតបន្ទាប់ក្នុងពូល B នេះ ហ្វីលីពីនទៅផ្ទះឡាវ ខណៈវៀតណាមទទួលឥណ្ឌូនេស៊ី៕