ក្លិបបាល់ទាត់នៅក្របខណ្ឌលីគកំពូលអារ៉ាប់រួម Al-Ain បានសម្រេចបញ្ចប់កិច្ចសន្យាចែកផ្លូវគ្នាជាមួយគ្រូបង្គោល លោក Hernan Crespo ហើយ បន្ទាប់ពីលទ្ធផលមិនសមប្រកប នេះបើតាមការប្រកាសរបស់ក្រុមជើងឯក AFC Champions League នៅថ្ងៃពុធម្សិលមិញ។ ការសម្រេចបញ្ចប់តំណែងពេលនេះ បន្ទាប់ពី Al-Ain
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បួនប្រកួតចុងក្រោយមិនធ្លាប់ឈ្នះ រួមមានចាញ់បីស្មើមួយ ពោលគឺបរាជ័យចុងក្រោយបំផុតចាញ់ Al-Nassr ធ្ងន់ករ 5-1 នៅ AFC Champions League។
នៅលីគក្នុងស្រុកវិញ Al-Ain កំពុងឈរលេខ 8 ក្នុងតារាងក្រោយចាប់ផ្តើមរដូវកាលបាន 5 ប្រកួតមានត្រឹម 8 ពិន្ទុដេញពីក្រោយក្រុមនាំមុខគេដល់ទៅ 10 ពិន្ទុ ខណៈដែលនៅ Champions League នៅក្រោមគេមានត្រឹមមួយពិន្ទុ។
រំលឹកថាលោក Hernan Crespo បានចូលកាន់តំណែងដឹកនាំ Al-Ain នៅខែតុលាឆ្នាំមុន ហើយក៏បានដឹកនាំក្រុមឈ្នះជើងឯក AFC Champions League ក្នុងរដូវកាលដំបូងនៃតំណែងតែម្តង រួមទាំងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខបីក្របខណ្ឌលីគកំពូលអារ៉ាប់រួម UAE Pro League៕