ខ្សែប្រយុទ្ធន័រវេស Erling Haaland បានស៊ុតបញ្ចូលទីគ្រាប់ទី 100 របស់ខ្លួនឱ្យ Manchester City ក្នុងការប្រកួតរវាងជើងឯក និងជើងឯករងកាំភ្លើងធំ Arsenal ដែលបញ្ចប់ដោយស្មើគ្នា 2-2។
នេះជាការបង្ហាញខ្លួនប្រកួតទី 105 សម្រាប់ Haaland តាំងពីផ្លាស់ពី Borussia Dortmund និងជាការចាប់ផ្តើម 11 នាក់
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដំបូងប្រកួតទី 100 ផងដែរ ស្របពេលគ្រាប់របស់គេកើតឡើងនៅនាទីទី 9 ក្រោយទទួលបាល់ពី Savinho។
គ្រាប់បាល់នេះធ្វើឱ្យ Haaland មានស្ថិតិជាមធ្យមរៀងរាល់ 85 នាទីរកបានមួយគ្រាប់។
នេះជារដូវកាលដ៏អស្ចារ្យមួយទៀតផងដែរសម្រាប់កីឡាករវ័យ 24 ឆ្នាំរូបនេះពោលគឺទើបប្រកួតបាន 5 ប្រកួតនៅ Premier League រដូវកាលនេះរកបានដល់ទៅ 47 គ្រាប់ក្នុងនោះមាន Hat-Trick ពីរដង។
ងាកមកនិយាយពីជំនួបទល់នឹងក្រុមដែលដឹកនាំដោយអតីតជំនួយការលោក Mikel Arteta វិញ ការប្រកួតកាន់តែតានតឹងនៅពេល Arsenal តាមស្មើវិញដោយខ្សែការពារអ៊ីតាលី Riccardo Calafiori មុនពេលដែល Gabriel តែតនាំមុខលើកដំបូងឱ្យ Arsenal ចុងវគ្គទីមួយ។
វគ្គទីមួយមិនទាន់ចប់ទេ Leandro Trossard ក៏ទទួលបានកាតលឿងទីពីរបណ្តេញចេញពីការប្រកួតនៅនាទីទី 45+8។ Arsenal ដែលមានគ្នាតែដប់នាក់ ស្ទើតែទប់រហូតយកបានបីពិន្ទុនៅទឹកដី Etihad ទៅហើយ តែនាទីទីចុងក្រោយបំផុតនៃការប្រកួត 90+8 ខ្សែការពារអង់គ្លេស John Stones គឺជាអ្នកស៊ុតតាមស្មើ 2-2។
ឆ្លងកាត់លទ្ធផលនេះក្រោយប្រកួតបាន 5 សប្តាហ៍ Manchester City បន្តនាំមុខគេមាន 13 ពិន្ទុតាមពីក្រោយដោយ Liverpool 12 Aston Villa 12 Arsenal ឈរលេខ 4 មាន 11 ពិន្ទុ និងលេខ 5 Chelsea មាន 10 ពិន្ទុជាមួយ Newcastle៕