ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីបានសរសេរប្រវត្តិសាស្រ្តបាល់ទាត់ថ្មីរបស់ខ្លួន ក្រោយទទួលបានកៅអីចូលរួមការប្រកួតបាល់ទាត់អឺរ៉ុបជាលើកដំបូងតាមរយៈជ័យជំនះលើក្រុមក្រិកដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។
កីឡាករបម្រុងរបស់ហ្សកហ្ស៊ី Nika Kvekveskiri គឺជាអ្នកស៊ុតគ្រាប់បាល់ 11 ម៉ែត្រចុងក្រោយកំណត់ជ័យជំនះឱ្យ
ក្រុមម្ចាស់ផ្ទះហ្សកហ្ស៊ីលើក្រិក 4-2 បន្ទាប់ពីស្មើគ្នា 0-0 ពេញ 120 នាទី។ អ្នកគាំទ្រហ្សកហ្ស៊ិកបានរត់ចូលទីលានអបអរជ័យជំនះរបស់ពួកគេជាមួយកីឡាករ ចំពោះជ័យជំនះជាប្រវត្តិសាស្រ្ត ក្នុងឱកាសបានកៅអីប្រកួតនៅក្នុងព្រឹត្តិការណ៍ធំរបស់បាល់ទាត់ក្នុងការប៉ុនប៉ង 15 លើក តាំងពីចាប់ផ្តើមវត្តមានក្រុមជម្រើសជាតិហ្សកហ្ស៊ីកាលពីឆ្នាំ 1990។
ហ្សកហ្ស៊ីនឹងត្រូវស្ថិតនៅក្នុងពូល F នៅ Euro 2024 ទឹកដីអាល្លឺម៉ង់ឆ្នាំនេះជាមួយនឹងទួកគី ព័រទុយហ្កាល់ និងសាធារណរដ្ឋឆេក។
ងាកទៅវគ្គ Play-Off ផ្សេងទៀត ប៉ូឡូញក៏ទទួលបានកៅអី Euro ដែរតែត្រូវការបាល់ 11 ម៉ែត្រកាត់សេចក្តីផងដែរដើម្បីយកឈ្នះវែល។ ប៉ូឡូញនឹងត្រូវស្ថិតក្នុងពូល D ជាមួយក្រុមបារាំង ហូឡង់ និងអូទ្រីស។
ដោយឡែកកៅអីចុងក្រោយនៅ Euro នោះគឺអ៊ុយក្រែនក្រោយយកឈ្នះអ៊ីស្លង់ 2-1 ដោយគ្រាប់បាល់ជ័យជំនះរបស់ខ្សែបម្រើ Chelsea, Mykhailo Mudryk នៅនាទីទី 84 បន្ទាប់ពីស្មើគ្នា 1-1 ត្រឹមនាទីទី 54។ អ៊ុយក្រែននៅត្រូវស្ថិតក្នុងពូល E នៅ Euro ជាមួយនឹងប៊ែលហ្ស៊ិក ស្លូវ៉ាគី និងរ៉ូម៉ានី។
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 នៅទឹកដីអាល្លឺម៉ង់នឹងចាប់ផ្តើមនៅថ្ងៃសុក្រទី 14 ខែមិថុនា បញ្ចប់នៅថ្ងៃសៅរ៍ទី 14 ខែកក្កដា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com