ក្រុមម្ចាស់ផ្ទះបារាំងបានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសអូឡាំពិកក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះអេស៊ីបនៅម៉ោងបន្ថែមកាត់សេចក្តី វិញ្ញាសាបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់ថ្ងៃចន្ទម្សិលមិញនេះ។
ខ្សែប្រយុទ្ធ Crystal Palace, Jean-Philippe Marteta គឺជាអ្នកស៊ុតតាមស្មើឱ្យបារាំងចុងម៉ោងនាទីទី 83
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បន្ទាប់ពីអេស៊ីបបាននាំមុខមុននៅនាទីទី 62 Mahmoud Saber។
មិនមានអ្វីប្រែប្រួលត្រឹម 90 នាទីទីដោយលទ្ធផលស្មើគ្នា 1-1 ក្រុមទាំងពីរក៏ឈានដល់វគ្គ 15 នាទីពីរដង ខណៈដែលអេស៊ីបនៅសល់គ្នាតែដប់នាក់បន្ទាប់ពី Omar Fayed ទទួលបានកាតលឿងទីពីរ។
ខ្សែប្រយុទ្ធ Crystal Palace ដដែល Marteta ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី 99 មុនពេលដែល Michael Olise ធានាជ័យជំនះនៅនាទីទី 108 នៃម៉ោងបន្ថែម។
លទ្ធផលនេះមានន័យថា ក្រុមរបស់លោក Thierry Henry ធានាបានមេដាយអូឡាំពិកលើកដំបូងក្នុងរយៈពេល 40 ឆ្នាំ ដោយពួកគេនឹងត្រូវជួបជាមួយអេស្ប៉ាញដណ្តើមមេដាយមាសនៅកីឡដ្ឋាន Parc de Princes នៅថ្ងៃសុក្រនេះ។
ងាកមកក្រុមអេស្ប៉ាញ ដែលទើបឈ្នះជើងឯកអឺរ៉ុបថ្មីៗ ក្រុម U23 របស់ពួកគេក៏បន្តជោគជ័យនៅអូឡាំពិកនេះទៀត បន្ទាប់ពីយកឈ្នះម៉ារ៉ុក 2-1 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្រដៀងនឹងបារាំងដែរ អេស្ប៉ាញត្រូវបានម៉ារ៉ុកនាំមុខមុននៅនាទីទី 37 ដោយបាល់ពិន័យ 11 ម៉ែត្រស៊ុតសម្រេចដោយ Soufiane Rahimi ។
យ៉ាងណាក្តី ឈានដល់វគ្គទីពីរកីឡាកររបស់ Barcelona, Fermin Lopez គឺជាអ្នកតាមស្មើនៅនាទីទី 65 ឱ្យអេស្ប៉ាញ មុនពេលដែលកីឡាករបម្រុង Juanlu Sanchez ស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី 85។ ជ័យជំនះនេះមានន័យថា អេស្ប៉ាញកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រអូឡាំពិកពីរព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីខកចិត្តនៅតូក្យូបីឆ្នាំមុន៕