តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ បានចេញដីកាហាមឃាត់មិនឱ្យអតីតប្រធានបាល់ទាត់ Luis Rubiales ចូលទៅជិតកីឡាករជម្រើសជាតិ Jenni Hermoso ខណៈដែលគាត់បានបង្ហាញខ្លួននៅក្នុងតុលាការ ដើម្បីស៊ើបអង្កេតពីបទរំលោភផ្លូវភេទចំពោះការថើបមាត់នាង ក្នុងពិធីប្រគល់ពាន FIFA World Cup
នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី20 ខែសីហា។
រឿងរ៉ាវនេះបានបង្កឱ្យមានការខឹងសម្បារចំពោះ «ការរួមភេទនៅក្នុងកីឡា» និងសង្គមរបស់អេស្ប៉ាញ និងបង្កឱ្យមានការតវ៉ាស្រដៀងនឹងចលនា «Me Too» ប៉ុន្តែលោក Rubiales ដែលមានអាយុ 46ឆ្នាំទទូចថា ការថើបនោះមានការយល់ព្រម ខណៈពេលដែល Hermoso និយាយថា វាជារឿងបង្ខិតបង្ខំ។
ដីកាតុលាការបានរារាំង Rubiales មិនឱ្យព្យាយាមទាក់ទង Hermoso ឬចូលមកជិតក្នុងចម្ងាយ 200ម៉ែត្រពីនាង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ។ យ៉ាងណាក្ដី ចៅក្រម Francisco de Jorge បានច្រានចោលសំណើរបស់ព្រះរាជអាជ្ញា ដែលលើកឡើងថា Rubiales គួរតែរាយការណ៍ទៅតុលាការរៀងរាល់ពីរសប្តាហ៍ម្តង។
ក្រោយចប់សវនាការ គេឃើញលោក Rubiales បានចាកចេញពីតុលាការជាន់ខ្ពស់ក្នុងទីក្រុង Madrid ជាមួយនឹងមេធាវីរបស់គាត់ Olga Tubau បន្ទាប់ពីសវនាការបិទទ្វារ ដែលមានរយៈពេលប្រហែលមួយម៉ោង។ បែបណាក៏ដោយ ក្រោយចាកចេញពីតុលាការ គាត់មិនបាននិយាយជាមួយអ្នកសារព័ត៌មាន ដែលកំពុងរង់ចាំនៅខាងក្រៅទេ។
ក្នុងអំឡុងពេលផ្តល់សក្ខីកម្ម Rubiales បានបដិសេធការចោទប្រកាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញា។
គេចាំបានថា បន្ទាប់ពីទប់ទល់នឹងការអំពាវនាវពីអត្តពលិក អ្នកនយោបាយ និងក្រុមស្ត្រីឱ្យចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ទីបំផុត Rubiales បានលាលែងពីតំណែងនៅថ្ងៃទី 10 ខែកញ្ញា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com