ខ្សែការពារ Wesley Fofana របស់ Chelsea បានពណ៌នាវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិត្តរួមក្រុមរបស់ខ្លួន Enzo Fernandez ថាជា «ការរើសអើងជាតិសាសន៍ដែលមិនអាចប្រកែកបាន»។
វីដេអូដែលត្រូវបានបង្ហោះដោយកីឡាករអន្តរជាតិអាហ្សង់ទីន Fernandez នៅលើគណនី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Instagram របស់គាត់បានបង្ហាញបទចម្រៀងដែលច្រៀងដោយកីឡាករអាហ្សង់ទីនមួយចំនួន និយាយពីកីឡាកររបស់បារាំង។
Enzo ក្រោយមក ក៏បានសុំទោសចំពោះវីដេអូដែលកីឡាករអាហ្សង់ទីនកំពុងអបអរសាទរការឈ្នះពានរង្វាន់ Copa America បន្ទាប់ពីយកឈ្នះកូឡុំប៊ី 1-0 ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។
Fernandez បាននិយាយនៅលើ Instagram ថា៖ «បទចម្រៀងនេះរួមបញ្ចូលទាំងភាសាដែលប្រមាថយ៉ាងខ្លាំង ហើយពិតជាគ្មានលេសប្រកែកបានសម្រាប់ពាក្យទាំងនេះ»។
«ខ្ញុំឈរប្រឆាំងនឹងការរើសអើងក្នុងគ្រប់ទម្រង់ទាំងអស់ ហើយសូមអភ័យទោសដែលវាកើតឡើងនៅក្នុងការអបអររបស់យើង។» Enzo បន្ថែម។
សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បាននិយាយថា វីដេអូនេះរួមបញ្ចូលទាំងការស្រែកថា “ប្រកាន់ពូជសាសន៍ និងការរើសអើង” ហើយថានឹងដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ។
កីឡាករអន្តរជាតិបារាំង Fofana បានធ្វើអត្ថាធិប្បាយលើវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយសរសេរថា៖ «បាល់ទាត់ក្នុងឆ្នាំ 2024 មានការរើសអើងជាតិសាសន៍ជាហូរហែ»។ FIFA និងសមាគមបាល់ទាត់អាហ្សង់ទីនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Chelsea កំពុងស៊ើបអង្កេតវីដេអូនេះ។
ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងកីឡាករផ្សេងទៀតដែលមានដើមកំណើតអាហ្រ្វិកក្នុងក្រុមជម្រើសជាតិ បានទទួលការរំលោភបំពានការរើសអើងជាតិសាសន៍ បន្ទាប់ពីពួកគេបានចាញ់អាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 ដែលជំរុញឱ្យសមាជិកគណៈរដ្ឋមន្ត្រីបារាំងជាន់ខ្ពស់មួយរូបអំពាវនាវឱ្យមានការស៊ើបអង្កេតរបស់ FIFA ៕