សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA កំពុងតែស៊ើបអង្កេតលើការលើកឡើងរបស់លោក Thomas Tuchel ទាក់ទងនឹងលោកអាជ្ញាកណ្តាល Anthony Taylor ក្រោយពីគ្រូបង្វឹករបស់ក្រុម Chelsea រូបនេះ បានបញ្ជាក់ថា លោកអាជ្ញាកណ្តាល Taylor គួរតែលេងកាត់សេចក្តីការប្រកួតរបស់ក្រុមលោក។ ស្របពេលជាមួយ
គ្នានេះ លោក Tuchel និងលោក Antonio Conte គ្រូបង្វឹកក្រុម Tottenham ក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនសមរម្យ ផងដែរ ក្រោយពីការប៉ះទង្គិចពាក្យសម្តីគ្នាយ៉ាងក្តៅគគុក ក្នុងពេលក្រុមរបស់ខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 កាលពីថ្ងៃអាទិត្យ។ លោក Tuchel ដែលប្រឈមមុខនឹងការរងពិន័យព្យួរ1ប្រកួតរួចជាស្រេច ក្រោយពីការប៉ះទង្គិចគ្នាជាមួយនឹងលោក Conte នោះ កំពុងតែប្រឈមមុខនឹងការចាត់វិធានការផ្លូវច្បាប់បន្ថែមទៀត តាមរយៈការព្យាយាមទៅសាកសួរលើភាពលម្អៀងរបស់លោក Taylor។ លោក Tuchel និងលោក Conte បានរងពិន័យកាតលឿងដូចគ្នា សម្រាប់ការផ្ទុះកំហឹងដាក់គ្នាលើកទី1 ដែលបានកើតឡើង ក្រោយពីលោក Conte បានអបអរការស៊ុតបាល់បញ្ចូលទីតាមស្មើរបស់កីឡាករ Pierre-Emile Hojbjerg ក្បែរតំបន់របស់លោក Tuchel។ គ្រូបង្វឹកទាំង2នាក់ បានប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត នៅពេលដែលគ្រូបង្វឹកទាំង2បានចាប់ដៃគ្នា បន្ទាប់ពីបញ្ចប់ការប្រកួត ខណៈដែលពួកគេបានរងពិន័យកាតក្រហមដូចគ្នា ដែលនាំឲ្យមានការប៉ះទង្គិចគ្នាកាន់ច្រើនបន្ថែមទៀតរវាងកីឡាករ និងបុគ្គលិកគ្រូបង្វឹកទាំងសងខាង៕
ប្រភពព័ត៌មាន៖ The Guardian
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com