អតីតខ្សែបម្រើ Bayern Munich និង Liverpool, Xherdan Shaqiri បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិស្វ៊ីសហើយនៅថ្ងៃចន្ទម្សិលមិញនេះ ក្រោយចំណាយពេល 14 ឆ្នាំ។ Shaqiri បានបង្ហាញខ្លួនសរុបឱ្យក្រុមជម្រើសជាតិសរុប 125 លើក ស៊ុតបញ្ចូលទីបាន 32 គ្រាប់។
Xherdan Shaqiri គឺជាកីឡាករស្វ៊ីសតែម្នាក់គត់ដែលបង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ធំៗបាន 7 លើក រាប់ពី World Cup 2010 នៅអាហ្វ្រិកខាងត្បូងដល់ Euro 2024 ដែលទើបបញ្ចប់។
កីឡាករវ័យ 32 ឆ្នាំរូបនេះក៏បានចូលលេងពីរប្រកួតផងដែរនៅ Euro 2024 កន្លងទៅដែលស្វ៊ីសធ្លាក់នៅវគ្គ 8 ក្រុមចុងក្រោយក្រោមថ្វីជើងអង់គ្លេស។
Xherdan Shaqiri ធ្លាប់ឈ្នះជើងឯកលីគកំពូលស្វ៊ីសបី និងលីគកំពូលអាល្លឺម៉ង់ 3 លើកជាមួយ FC Basel និង Bayern Munich ក៏ដូចជា English Premier League ផងដែរជាមួយ Liverpool។
បច្ចុប្បន្ន Shaqiri កំពុងប្រកបអាជីពនៅក្របខណ្ឌបាល់ទាត់អាមេរិក Major League Soccer ជាមួយក្លិបបាល់ទាត់ Chicago Fire ដែលបានផ្លាស់មកតាំងពីឆ្នាំ 2022៕