ការប្រកួតបាល់ទាត់នារីពានរង្វាន់ FA Cup របស់អង់គ្លេសនឹងមានប្រាក់រង្វាន់សរុបទ្វេដងប្រៀបធៀបនឹងរដូវកាលមុន នេះបើតាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស FA នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Sue Campbell នាយកផ្នែកបាល់ទាត់នារីរបស់ FA បាននិយាយថា៖ «ការបង្កើនប្រាក់រង្វាន់ទ្វេដងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់
លាស់របស់ FA ចំពោះអនាគតនៃការប្រកួត FA Cup របស់នារី ហើយនឹងជួយរក្សាភាពរឹងមាំរបស់ខ្លួនជាការប្រកួតបាល់ទាត់នារីក្នុងស្រុកដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោក»។
ប្រាក់រង្វាន់កាលពីរដូវកាលមុនបានកើនឡើងពី 400,000 ផោនដល់ 3 លានផោន។ ម្ចាស់ជើងឯក FA Cup ផ្នែកបុរសបច្ចុប្បន្នទទួលបានពីរលានផោន។
លោក Campbell បានបន្ថែមថា៖ «FA ចង់ឱ្យការប្រកួតប្រជែងផ្នែកនារី ទទួលបានប្រាក់រង្វាន់ដូចគ្នាទៅនឹងផ្នែកបុរស ហើយការកើនឡើងថ្មីនេះ គឺជាជំហានវិជ្ជមានក្នុងទិសដៅនៃការសម្រេចបាននូវមហិច្ឆតារយៈពេលវែងនោះ»។
រំឭកថា កញ្ចប់ប្រាក់រង្វាន់សរុបរដូវកាលមុនមានត្រឹម 3 លានផោនប៉ុណ្ណោះ តែរដូវកាលនេះនឹងកើនឡើងដល់ 6 លានផោន ដោយជើងឯកនឹងទទួលបាន 430,000 ផោន ខណៈដែលរដូវកាលមុនក្រុមជើងឯក Chelsea ទទួលបានត្រឹម 100,000 ផោនប៉ុណ្ណោះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com