លោក Lee Carsley ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកចាត់ការបណ្តោះអាសន្នដឹកនាំក្រុមជម្រើសជាតិអង់គ្លេស នៅពេលប្រកួត Nations League ទល់នឹងសាធារណៈរដ្ឋអៀកឡង់ និងហ្វាំឡង់ខែក្រោយ។
លោក Lee Carsley បានដឹកនាំក្រុមយុវជនអាយុក្រោម 21 ឆ្នាំអង់គ្លេសឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីឆ្នាំ 2023 ជាលើក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដំបូងក្នុងរយៈពេល 39 ឆ្នាំ។
លោក Gareth Southgate បានសម្រេចលាលែងពីតំណែង 2 ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Euro 2024 ខែមុន។
លោក Southgate ក៏ចាប់ផ្តើមជាអ្នកចាត់ការបណ្តោះអាសន្នដែរ មុនពេលទទួលបានតំណែងដឹកនាំពេញសិទ្ធិ រយៈពេល 8 ឆ្នាំ នាំក្រុមអង់គ្លេសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 នៅរុស្ស៊ី វគ្គ 8 ក្រុមចុងក្រោយ World Cup 2022 នៅកាតា និងវគ្គផ្តាច់ព្រ័ត្រ Euro ពីរលើកឆ្នាំ 2021 និង 2024។
សមាគមបាល់ទាត់អង់គ្លេស FA បាន និងកំពុងស្វែងរកអ្នកចាត់ការថ្មីនៅឡើយ តែនៅពេលនេះសម្រេចជ្រើសរើសអ្នកចាត់ការបណ្តោះអាសន្នសិន។ លោក Lee Carsley បច្ចុប្បន្នវ័យ 50 ឆ្នាំ គឺជាអតីតកីឡាករនៅ Premier League ដែរ លេងឱ្យ Derby County និង Everton ក្នុងរយៈពេល 17 ឆ្នាំនៃអាជីព ហើយបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងដឹកនាំ Coventry, Brentford និង Birmingham មុនពេលទទួលតំណែងដឹកនាំក្រុមយុវជនអង់គ្លេសនៅឆ្នាំ 2020៕