សមាជិកហង្សក្រហម Liverpool ខ្សែការពារ Trent Alexander-Arnold និងខ្សែប្រយុទ្ធ Manchester City កីឡាករ Jack Grealish បានសម្រេចដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស មុនការប្រកួតទល់នឹងជម្រុះ Euro 2024 ទល់នឹងអ៊ុយក្រែន និងជំនួបមិត្តភាពរំលឹកខួប 150ឆ្នាំ នៃការប្រកួតបាល់ទាត់
អន្តរជាតិជាមួយស្កុតឡេន។
Jack Grealish អវត្តមានតាំងតែពីការប្រកួតដែល Manchester City យកឈ្នះ Fulham 5-1 កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងក្របខណ្ឌកំពូល English Premier League ។ គេបានរងរបួសភ្លៅក្នុងការប្រកួតកន្លងមក ប៉ុន្តែក្លិបមេឃខៀវ ក៏ដូចជាក្រុមជម្រើសជាតិ សុទ្ធតែបង្ហាញសុទិដ្ឋិនិយមថា Grealish នឹងជាទាន់ប្រកួតរបស់តោបីអង់គ្លេស។ តែជាអកុសល គេមិនអាចបង្ហាញខ្លួនបាននោះឡើយ។
បែបណាក្ដី ការបាត់បង់ខ្សែប្រយុទ្ធតម្លៃខ្លួន 100លានរូបនេះ ហាក់ពុំប៉ះពាល់ដល់ក្រុមរបស់លោក Gareth Southgate ឡើយ ដោយអ្នកចាត់ការរូបនេះ ពុំបានកោះហៅកីឡាករជំនួសរូបគេឡើយ។ ខ្សែប្រយុទ្ធដែលនៅសល់ក្នុងបញ្ជីពេលនេះរួមមាន Bukayo Saka, Marcus Rashford និង Phil Foden ជាដើម។
ចំណែកឯខ្សែការពារ Trend Alexander-Arnold ត្រូវបានប្តូរចេញនៅនាទីទី ៧១ ដោយសាររបួសពេល Liverpool យកឈ្នះ Aston Villa 3-0 កាលពីថ្ងៃសៅរ៍។ ភ្លាមៗក្រោយចប់ការប្រកួត ក្នុងសន្និសីទសារពត៌មាន អ្នកចាត់ការ Jurgen Klopp លើកឡើងថា Arnold បានប្រាប់គាត់ថា គេគិតថាទំនងមិនជាបញ្ហាអ្វីធំដុំទេ។ ប៉ុន្តែក្រោយពីការស្គែន គ្រូពេទ្យបានរកឃើញថា ខ្សែការពារស្លាបស្ដាំរូបនេះ មានបញ្ហារបួសសរសៃពួរភ្លៅ។
អវត្តមានអនុប្រធានក្រុម Liverpool ខាងលើ ធ្វើឱ្យក្រុមរបស់លោក Southgate សល់ខ្សែការពារស្លាបស្ដាំ 2រូបទៀត គឺសមាជិក Manchester City ខ្សែការពារ Kyle Walker និងខ្សែការពារ Newcastle កីឡាករវ័យ 32ឆ្នាំ Kieran Trippier ។ ប្រសិនបើមានវត្តមានក្នុងការប្រកួតខាងមុខ គេក៏នឹងត្រូវបានដាក់ឱ្យលេងសាកល្បងនៅតួនាទីបម្រើវិញម្ដង ពីលោក Southgate ផងដែរ។
អង់គ្លេសនឹងត្រូវជួបជាមួយអ៊ុយក្រែន នៅទឹកដីកណ្ដាល គឺប្រទេសប៉ូឡូញ សម្រាប់ការប្រកួតជម្រុះ Euro 2024 នៅថ្ងៃសៅរ៍ មុនបន្តជួបជាមួយស្កុតឡេននៅទីក្រុង Glasgow ថ្ងៃទី 12 ខែកញ្ញា ដែលជាជំនួបមិត្តភាពអន្តរជាតិ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com