ក្លិបបាល់ទាត់ Borussia Dortmund បានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការលោក Edin Terzic បន្ទាប់ពីបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះស្នើសុំបញ្ចប់កិច្ចសន្យា។ Dortmund បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលដែលទើបបញ្ចប់កន្លងមក ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 41 ឆ្នាំរូបនេះ ទោះបីចាញ់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Real Madrid 2-0 នៅ Wembley អង់គ្លេស។ ក្លិបអាល្លឺម៉ង់មួយនេះ បានបញ្ជាក់ពីព្រមព្រៀងចែកផ្លូវគ្នាជាមួយលោក Terzic បន្ទាប់ពីការស្នើសុំ និងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Edin Terzic បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយនិយាយថា ក្រោយពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្លិប ក្រោយការរួមដំណើរជាមួយគ្នា 9 ឆ្នាំក្នុងក្រុមការងារគ្រូបង្វឹក និង 2 ឆ្នាំកន្លះជាគ្រូបង្គោល លោកគិតថាក្លិបគួរតែចាប់ផ្តើមរកអ្នកថ្មីដែលសក្តីសមបំផុតថ្មីម្នាក់ប្រសើរជាងនេះ។
រំលឹកថាលោក Edin Terzic បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកជាមួយក្រុមថ្នាល Dortmund ចន្លោះឆ្នាំ 2010 ដល់ 2013 មុនពេលក្លាយជាជំនួយការគ្រូបង្វឹកលោក Slaven Bilic នៅក្លិបទួកគី Besiktas។
លោក Terzic ក៏បានទៅតាមលោក Bilic ដល់ West Ham នៅឆ្នាំ 2015 តែក៏បានចាកចេញវិញក្រោយអ្នកចាត់ការសញ្ជាតិក្រូអាស៊ីខាងលើត្រូវបានបណ្តេញចេញនៅឆ្នាំ 2017 មុនពេលផ្លាស់មកកាន់ Dortmund ជាជំនួយការ Lucien Favre។
ក្រោយពីការចាកញរបស់លោក Favre នៅខែធ្នូឆ្នាំ 2020 លោក Terzic ក៏ឡើងមកដឹកនាំបណ្តោះអាសន្ន ដឹកនាំក្រុមឈ្នះជើងឯក German Cup ក្នុងឆ្នាំនោះ។
បន្ទាប់ពីជោគជ័យលោក Terzic បានក្លាយជានាយកបច្ចេកទេសរបស់ក្លិប មុនពេលក្លាយជាអ្នកចាត់ការពេញសិទ្ធិនៅឆ្នាំ 2022៕