ក្រុមកំពូលតារាងភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងបឹងកេត បានបន្ដជ័យជម្នះក្នុងជំនួបជើងទី2 លើគូប្រកួតរៀងៗខ្លួន ស្របពេលក្រុមណាហ្គាវើលដ៏ បានត្រឹម 1ពិន្ទុ ក្រោយប្រកួតស្មើវិសាខា 1-1 នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី13 កាលពីចុងសប្ដាហ៍កន្លងទៅ ។ សម្រាប់ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
(Tiffy Army) 3-1 លើទឹកដីរបស់ខ្លួន បន្ទាប់ពីយកឈ្នះក្រៅដី 2-1 កាលពីជើងទី1។ 3គ្រាប់ ដែលជាឲ្យក្រុមសិង្ហក្រហម បន្ដកំណត់ត្រាមិនស្គាល់ចាញ់នេះ ធ្វើសម្រេចដោយកីឡាករ Yudai Ogawa នៅនាទី26, Andres Nieto នៅនាទី36 និង Jelle Josst Goselink នៅនាទី48 ខណៈគ្រាប់បាល់វាយបកក្រុមក្រុមភ្ញៀវ Tiffy Army រកបានដោយកីឡាករ Shori Murata នៅនាទី62 ។
ចំណែកក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ រហូតដល់ 6-0 បន្ទាប់ពីយកឈ្នះក្រៅដីត្រឹម 4-1 កាលពីជើងទី1 ។ គ្រាប់បាល់ជ័យជម្នះ នៅកីឡដ្ឋានខេត្ដស្វាយរៀងនេះ រកបានដោយម្នាក់ 1គ្រាប់ ដោយកីឡាករ Cristian នៅនាទី19, សារ៉េត គ្រីយ៉ា នៅនាទី21, Pablo Augusto នៅនាទី31, Nick Taylor នៅនាទី55, Gabriel Silva នៅនាទី66 និង មិន រតនៈ នៅនាទី83 ។
រីឯក្រុមនាគខៀវបឹងកេត បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ 3-1 នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីជើងទី1 ក្រុមនាគខៀវ បានយកឈ្នះក្រុមមាន់គក់ 2-1 ក្រៅដី ។ 3គ្រាប់របស់ក្រុមបឹងកេត ធ្វើសម្រេចដោយកីឡាករម្ចាស់អាវលេខ9 លេខ10 និងលេខ11 ពោលគឺខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ម៉ាត់ នូរុណ និង ចាន់ វឌ្ឍនាកា មុនកីឡាករ ជួង មករា រកបានគ្រាប់បាល់វាយបក ដោយប្រើកែងជើងដ៏ល្អ នៅនាទី79 ។
សម្រាប់ក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីយកឈ្នះវិសាខា 1-0 កាលពីជើងទី1 ពួកគេរកបានត្រឹម 1ពិន្ទុប៉ុណ្ណោះ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ដោយឡែកមួយប្រកួតទៀត រវាងក្រុមឡាយហ្វខេត្តព្រះសីហនុ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានរក្សាលទ្ធផលស្មើគ្នា 1-1 ដូចកាលពីជើងទី1 ដែរ៕