ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បាននិយាយរិះគន់អតីតក្លិបរបស់ខ្លួន ជាពិសេសអ្នកចាត់ការបច្ចុប្បន្នលោក Erik ten Hag ជុំវិញបញ្ហាដែល Manchester United កំពុងប្រឈម ក្នុងកិច្ចសម្ភាសន៍មួយត្រូវបានធ្វើឡើងនៅក្នុង Podcast រវាងអតីតខ្សែការពារអង់គ្លេស Rio Ferdinand និង Ronaldo ។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Ronaldo ដែលបានវិលត្រលប់មក Manchester United វិញ មុនពេលចាកចេញមក Al-NAssr នោះ បានរៀបរាប់នៅក្នុងកិច្ចសម្ភាសន៍រិះគន់លោក Erik ten Hag ចំៗជុំវិញការដឹកនាំរបស់បុរសសញ្ជាតិហូឡង់រូបនេះនិងយ៉ាងដូច្នេះថា៖ “លោក Ten Hag បានប្រាប់ថា ពួកយើងមិនមានលទ្ធភាពឈ្នះជើងឯក Premier League រឺ Champions League ឡើយ..! ចំនុចនេះ ក្នុងនាមជាគ្រូបង្វឹកមិនសមនិយាយឡើយ តែគួរតែនិយាយថា ស្ថានភាពរបស់យើងបច្ចុប្បន្ននៅកម្រិតទាបក្នុងការប្រជែងជើងឯក តែយើងត្រូវពុះពារ និងធ្វើឱ្យអស់លទ្ធភាព។” កីឡាករវ័យ 39 ឆ្នាំរូបនេះបាននិយាយបញ្ហាជារួមរបស់ក្លិបថា៖ “តាមគំនិតរបស់ខ្ញុំ Manchester United ត្រូវការកែទម្រង់គ្រប់ផ្នែកទាំងអស់ដើម្បីវិលត្រលប់ទៅជាក្លិបអស្ចារ្យបំផុតនៅលើលោកដូចកាលពីអតីតកាល តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ រចនាសម្ព័ន្ធក្នុងក្លិប តែជាក់ស្តែងប្រធានក្លិបថ្មីក៏បានយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីផងដែរ ហើយខ្ញុំជឿថា ពួកគេកំពុងតែធ្វើការទម្រង់ហើយ”។ ការរិះគន់បែបបើកចំហរនេះ មិនមែនជាលើកទីមួយឡើយសម្រាប់ Ronaldo ទៅលើអតីតក្លិបរបស់ខ្លួន ពោលគឺមុនពេលផ្លាស់ទៅ Al-Nassr កាលពីឆ្នាំ 2022 នោះ Ronaldo បាននិយាយរិះគន់ច្រើនជាងនេះ និងធ្ងន់ជាងនេះទៅទៀត។ រំលឹកថា Cristiano Ronaldo បានចំណាយពេល 6 ឆ្នាំនៅ Manchester United ឈ្នះជើងឯក Premier League បីលើក Champions League មួយលើក League Cup ពីរលើក FA Cup មួយលើក និង FIFA Club World Cup មួយលើកមុនពេលចាកចេញទៅ Real Madrid នៅឆ្នាំ ២០០៩។ នៅឆ្នាំ ២០២១ Ronaldo បានវិលត្រលប់មក Old Trafford វិញផ្ទេរពី Juventus និងសរុបលេងឱ្យ Manchester United ៣៤៦ ប្រកួតរកបាន 145 គ្រាប់មុនពេលចាកចេញទៅ Al-Nassr៕