ក្លិបបាល់ទាត់តោខៀវ Chelsea និងក្លិបអេស្ប៉ាញ Atletico Madrid បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ ក្នុងការផ្ទេរខ្សែប្រយុទ្ធព័រទុយហ្កាល់ Joao Felix ជាមួយនឹងការផ្ទេរត្រលប់ Conor Gallagher ជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
តម្លៃនៃការផ្ទេរកីឡាករវ័យ 24 ឆ្នាំ Joao Felix មិនត្រូវបានបញ្ចេញឡើយ តែកិច្ចសន្យាដែល
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នឹងត្រូវធ្វើឡើងគឹនឹងមានសុពលភាព 6 ឆ្នាំនៅ Stamford Bridge ជាមួយនឹងជម្រើសបន្តបន្ថែមច្រើនឆ្នាំ។ ការផ្លាស់នេះនឹងធ្វើឱ្យ Felix វិលត្រលប់មកកាន់ Chelsea សារជាថ្មី បន្ទាប់ពីធ្លាប់ចំណាយពេលខ្ចីនៅ Stamford Bridge នៅឆ្នាំ 2023 ដែលបានបង្ហាញខ្លួន 20 ប្រកួតរកបាន 4 គ្រាប់។
ជាមួយគ្នានោះដែរ ខ្សែបម្រើអង់គ្លេស Conor Gallagher នឹងចុះហត្ថលេខារយៈពេល 5 ឆ្នាំផងដែរនៅ Atletico Madrid បន្ទាប់ពីការផ្ទេរនេះមានការជាប់គាំងកាលពីសប្តាហ៍មុន។ បើតាមការចុះផ្សាយ តម្លៃនៃការផ្ទេរ Conor Gallagher គឺ ៣៣ លានផោន។ បញ្ហារបស់ Gallagher នៅ Stamford Bridge គឺមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការថ្មីសញ្ជាតិអ៊ីតាលីលោក Enzo Maresca។
Conor Gallagher ដែលបង្ហាញខ្លួនបាន 5 លើកនៅ Euro ២០២៤ ជាមួយអង់គ្លេស នៅសល់កិច្ចសន្យាមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Chelsea មុនការផ្ទេរនេះ៕