Sunday , October 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ជើងឯក 2សម័យភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀងចុងសប្ដាហ៍នេះ ពាន Super Cup

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសម្រេចបន្ដរៀបចំការប្រកួតពានរង្វាន់ គ្រុឌខេមបូឌាន ស៊ូបភើខាប់ (Krud Cambodian Super Cup) ឆ្នាំ2024 រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នាថ្ងៃទី04 ខែសីហាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ចាំមើលតើភ្នំពេញក្រោន អាចការពារតំណែងជើងឯកពាន

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

រង្វាន់បើករដូវកាលថ្មីនេះបានទេ បន្ទាប់ពីធ្លាប់គ្រងជើងឯក 2សម័យជាប់គ្នារួចមក?

ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមក្រុមជើងឯកលីគកំពូលកម្ពុជា និងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ2023/24 និងក្រុមភ្នំពេញក្រោន ដែលជាជើងឯករង ទាំង 2ព្រឹត្តិការណ៍ កាលពីរដូវកាលមុន ត្រូវបាន CPL សម្រេចរៀបចំការប្រកួតដណ្ដើមពានបើករដូវកាល រវាងក្រុមទាំងពីរ ផ្ទុយពីរដូវកាលមុនៗ ដែលពាននេះ តែងជួបគ្នា រវាងក្រុមជើងឯកលីគកំពូលកម្ពុជា និងក្រុមជើងឯកពានសម្ដេចតេជោ 2ក្រុមផ្សេងគ្នា ។

ជាមួយការបន្ដរៀបចំពានរង្វាន់បើករដូវកាលថ្មី Krud Cambodian Super Cup ត្រូវបានសាទរពីអ្នកពាក់ព័ន្ធ ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ បន្ទាប់ពីលីគសម្រាក កំឡុង Pre-Season ក្រោយចប់រដូវកាលមុនជិត 3ខែកន្លងមក ហើយក៏ជាសញ្ញាណបញ្ជាក់ពីការចាប់ផ្ដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា Cambodian Premier League 2024/25 នាថ្ងៃទី10 ខែសីហា ឆ្នាំ2024 ខាងមុខផងដែរ ។

ជុំវិញការប្រកួតដណ្ដើមពានបើករដូវកាល រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោននេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមានដាក់លក់សំបុត្រចូលទស្សនា 1ថ្ងៃមុនការប្រកួត ពោលគឺនៅថ្ងៃទី03 ខែសីហា ក្នុងតម្លៃ 2ម៉ឺនរៀល សម្រាប់សំបុត្រប្រភេទ1 និងតម្លៃ 1ម៉ឺនរៀល សម្រាប់សំបុត្រប្រភេទ2 ។ ចំពោះការប្រកួតនេះ ក៏នឹងមានការផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ