Saturday , April 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Football

លោក Zidane មិនបានប្រាប់កីឡាករថា លោកនឹងចាកចេញពី Real ឡើយ

លោក Zinedine Zidane អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Real Madrid បាន​ច្រាន​ចោល​ព័ត៌​មាន​ចេញផ្សាយ​ថា លោក​បាន​ប្រាប់​កីឡាករ​របស់​លោក​ថា លោក​នឹង​ចាក​ចេញពី​ក្លិប​យក្ស​អេ​ស្ប៉ាញមួយនេះ ពេល​បញ្ចប់​រដូវ​កាល​នេះ​។

អានបន្ដ>>

Atletico ឆ្ពោះទៅកាន់ការលើកពាន La Liga ក្រោយផ្តួល Real Sociedad

Atletico Madrid បាន​បោះ​ជំហាន​កាន់​តែ​កៀក​ដើម្បីក្លាយ​ជា​ម្ចាស់ជើង​ឯក​អេ​ស្ប៉ាញជាលើក​ទី​១ បើគិត​ចាប់​តាំងពីឆ្នាំ​២០១៤ ក្រោយពី​បានយក​ឈ្នះ​លើ​ក្រុម Real Sociedad ទាំង​ស្វិត​ស្វាញ​ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​ពុធ​។

អានបន្ដ>>

Villarreal ធ្វើឲ្យ Arsenal ជួបរដូវកាលដ៏ជូរចត់ ដើម្បីទៅជួប Man Utd វគ្គផ្តាច់ព្រ័ត្រ

ក្រុម Villarreal នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Manchester United ក្នុង​ក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយពី​ក្រុម​យក្ស​របស់​អេ​ស្ប៉ាញ​មួយនេះ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅលើ​ទឹកដីក្រុម Arsenal កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​រា​រាំង​មិន​ឲ្យក្រុមមកពីក្រប​ខ័ណ្ឌ Premier League ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។

អានបន្ដ>>

Man City សម្លឹងរកការឈ្នះពាន Premier league ពេលប៉ះ Chelsea

ក្រុម Manchester City និង Chelsea នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ពានដ៏​ធំ​បំផុត​ក្នុង​កីឡាបាល់​ទាត់​កម្រិត​ក្លិប​​របស់​អឺ​រ៉ុប​នៅ​​ចុង​ខែ​នេះ ប៉ុន្តែ​ ក្លិប​ទាំង​២​នៅ​សល់​សមិទ្ធ​ផល​ជាច្រើន​ដែលត្រូវ​ដណ្តើម​យក នៅពេល​ដែលពួក​គេ​ជួប​គ្នា​ក្នុង​ជំនួប​សាក​ល្បង​នៅមុនពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​។

អានបន្ដ>>

Lazio ផ្តួល AC Milan ដោយងាយ ដើម្បីរក្សាក្តីសង្ឃឹមប្រជែងកៅអី CL

ក្រុម Lazio បាន​រក្សាក្តីសង្ឃឹមនៃ​ការប្រជែង​យកកៅអីក្នុងក្រប​ខ័ណ្ឌ Champions League និង​បានធ្វើ​ឲ្យ​ក្រុម AC Milan រង​បរា​ជ័យ​ជាលើក​ទី​២​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Serie A ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Joaquin Correa បាន​ស៊ុត​បាល់​បញ្ចូល​ទី​២គ្រាប់ ក្នុង​ពេល​​ពួកគេ​បាន​យកឈ្នះ​ ៣-០ នា​កីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃ​ចន្ទ​។

អានបន្ដ>>

Messi បន្តភាពមុតស្រួចរបស់ខ្លួន ខណៈ Atletico ឡើងឈរលើកំពូលតារាងវិញ

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម Barcelona បាន​ផ្តួលក្រុម Getafe ក្នុង​លទ្ធផល ៥-២ ដើម្បី​ឡើង​ឈរ​លេខ​៣ នៅលើ​តារាងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​ព្រហស្បតិ៍ ដោយ​ដេញតាម​ពី​ក្រោយ​ក្រុម​ឈរលេខ​២ Real Madrid ២ពិន្ទុ​។ Messi បាន​រក​គ្រាប់បាល់​បើកឆាក​នៅ​ដើម​តង់ទី​១ នៅ​មុន​ពេល Getafe បាន​រកគ្រាប់បាល់​តាមស្មើវិញតាម​រយៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Clement Lenglet​។

អានបន្ដ>>

Chelsea វិលទៅឈរលេខ4វិញ ទោះបីបានត្រឹមស្មើជាមួយ Brighton

ក្រុម​តោ​ខៀវ Chelsea បាន​វិល​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤នៃក្រប​ខ័ណ្ឌ Premier League វិញ ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ជា​មួយនឹងក្រុម Brighton កាលពីថ្ងៃ​អង្គារ ប៉ុន្តែ លទ្ធ​ផលនេះ ត្រូវ​បាន​មើល​រំលង​ទាំងស្រុង ដោយ​សារ​តែ​តួនាទី​របស់​កិ្លប​នេះ ក្នុង​សំណើ​​នៃ​ការ​បង្កើតក្រ​ប​ខ័ណ្ឌ European Super League​។ នៅ​មុន​ពេល​ការ​ប្រកួត​នៅកីឡដ្ឋាន Stamford Bridge ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មាន​សេចក្តី​រាយ​ការណ៍​ថា លោក Roman Abramovich ម្ចាស់​ក្លិប Chelsea បាន​សម្រេច​ដក​ខ្លួន​ចេញពី​គម្រោង​បំ​បែក​ពាន​ដ៏​ចម្រូង​ចម្រាស់​នោះ​។

អានបន្ដ>>

ក្លិបទាំង6របស់អង់គ្លេស ដកខ្លួនចេញពីគម្រោងបង្កើតពាន Super League

រាល់​ក្លិប​ទាំង​៦​របស់​ក្រប​ខ័ណ្ឌ Premier League ដែល​ចូល​រួម​ក្នុង​គម្រោង​បង្កើត​ក្រប​ខ័ណ្ឌ European Super League បាន​ដក​ខ្លួន​ចេញពី​ផ្លូវ​ការ​​ហើយ​កាលពីថ្ងៃ​អង្គារ​។ Manchester City គឺ​ជាក្លិប​ដំបូង​គេ​ដែល​បាន​ដកខ្លួន ក្រោយពី​ Chelsea បាន​បង្ហាញពី​សញ្ញា​នៃ​បំណង​របស់​គេ​ក្នុង​ការ​ធ្វើ​បែបនេះ​ដែរ តាមរយៈ​ការត្រៀម​ឯក​សារ​នានា ដើម្បី​ដក​ខ្លួន​។ ក្លិប​បួន​ផ្សេង​ទៀត រួម​មាន Arsenal, Liverpool, Manchester United និង Tottenham ក៏​សម្រេច​ចិត្ត​ដកខ្លួន​ផង​ដែរ​។

អានបន្ដ>>

អតីតកីឡាការិនីវាយកូនបាល់ចំណាត់ថ្នាក់លេខ៩ ពិភពលោក Julia Goerges បានប្រកាសចូលនិវត្តន៍ហើយ

អាល្លឺម៉ង់៖ តារាកីឡាការិនីវាយកូនបាល់ (តែននីស) អាល្លឺម៉ង់ Julia Goerges បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់នេះកាលពីថ្ងៃពុធ។ កាលពីពេលថ្មីៗនេះកីឡាការិនីជនជាតិអាល្លឺម៉ង់វ័យ ៣១ ឆ្នាំដែលជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយចំណាត់ថ្នាក់ខ្ពស់បំផុតរបស់នាងគឺស្ថិតនៅលំដាប់ទី ៩ នៅលើពិភពលោកកាលពី ២ ឆ្នាំមុន។

អានបន្ដ>>

Gotze ចូល​រួម​ជាមួយ PSV

ក្រុង​អាំស្ទែរដាំ​: កីឡាករ​គ្មាន​តម្លៃ​ខ្លួន Mario Goetze ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យ​ជម្នះឱ្យ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ World Cup 2014 បាន​ព្រម​ព្រៀង​ចុះ​ហត្ថលេខា​លេង​ក្រុម PSV Eindhoven រយៈ​ពេល ២ ​ឆ្នាំ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្លិប​យក្ស​នៅ​ហូឡង់​។

អានបន្ដ>>