លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អតីតកីឡាការិនីវាយកូនបាល់ចំណាត់ថ្នាក់លេខ៩ ពិភពលោក Julia Goerges បានប្រកាសចូលនិវត្តន៍ហើយ

អាល្លឺម៉ង់៖ តារាកីឡាការិនីវាយកូនបាល់ (តែននីស) អាល្លឺម៉ង់ Julia Goerges បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់នេះកាលពីថ្ងៃពុធ។

កាលពីពេលថ្មីៗនេះកីឡាការិនីជនជាតិអាល្លឺម៉ង់វ័យ ៣១ ឆ្នាំដែលជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយចំណាត់ថ្នាក់ខ្ពស់បំផុតរបស់នាងគឺស្ថិតនៅលំដាប់ទី ៩ នៅលើពិភពលោកកាលពី ២ ឆ្នាំមុន។

កីឡាការិនី Goerges បានបង្ហោះនៅលើបណ្តាញសង្គមថា “ ខ្ញុំតែងតែដឹងថាវាជិតដល់ពេលដែលខ្ញុំត្រូវនិយាយថាលាហើយ ហើយពេលនេះគឺបានមកដល់” ។ នាងក៏បានសរសេរទៀតថា“ អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឱ្យខ្ញុំ”។ “អ្នកនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត” ។

គួររំលឹកដែរថា កីឡាការិនី Goerges ធ្លាប់បានឈ្នះពានរង្វាន់ឯកត្តជនសរុបចំនួន ៧ និងពានរង្វាន់ជាដៃគូចំនួន ៥ នៅក្នុងព្រឹត្តិការណ៍ WTA Tour ៕

About reansey

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …