ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U23ឆ្នាំ នឹងលេងដោយគ្មានសម្ពាធ ក្នុងការប្រកួតបើកឆាកក្នុងពូល B នៅការប្រកួតស៊ីហ្គេម លើកទី31 ឆ្នាំ2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលម៉ោង5 ថ្ងៃនេះ នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមជម្រើសជាតិឡាវ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Keisuke Honda អ្នក
ចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។ លោក Honda បានចំណាយពេលចុះទៅដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម23ឆ្នាំ ដោយផ្ទាល់ ហើយក្រោយបានមើលឃើញពីសន្ទុះនៃការហ្វឹកហាត់រួមគ្នារបស់ក្រុមកីឡាករកម្ពុជា បុរសសញ្ជាតិជប៉ុន រូបនេះ ជឿជាក់ថា ក្រុមរបស់លោកបានយកសម្ពាធគ្រប់យ៉ាងដាក់ទៅក្នុងការហ្វឹកហាត់អស់ទៅហើយ ហេតុនេះសម្ពាធមិនអាចកើតមានឡើងចំពោះពួកគេឡើយ សម្រាប់ការប្រកួតនៅរសៀលនេះ។
នៅលើទំព័រ Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Honda បានឲ្យកាលពីថ្ងៃអាទិត្យថា៖ «ថ្ងៃនេះ គឺជាការហ្វឹកហាត់ចុងក្រោយសម្រាប់ការប្រកួតទី1។ យើងត្រូវយកសម្ពាធទាំងអស់ដាក់ការហ្វឹកហាត់ នៅថ្ងៃនេះ បើមិនដូច្នេះទេ យើងនឹងមានអារម្មណ៍តានតឹង ឬពិបាកក្នុងខ្លួន។ យើងត្រូវរៀបចំខ្លួនឱ្យ ហើយសម្រាប់ថ្ងៃស្អែក ដូច្នេះសម្រាប់ការប្រកួតថ្ងៃស្អែក (ថ្ងៃនេះ) យើងនឹងមិនមានសម្ពាធអ្វីទាំងអស់»។
សូមបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងពូល B រួមជាមួយនឹងក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ហើយកម្ពុជា នឹងត្រូវប៉ះ ឡាវ នៅថ្ងៃបើកឆាក នៅថ្ងៃចន្ទនេះ មុននឹងជួបសិង្ហបុរី ក្នុងរយៈពេល2ថ្ងៃក្រោយមក។ ក្រុមគោព្រៃជំទង់របស់កម្ពុជាមួយនេះ នឹងត្រូវបន្តធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី14 ខែឧសភា មុននឹងជួបម៉ាឡេស៊ី ក្នុងការប្រកួតចុងក្រោយនៃពូល ក្នុងរយៈពេល2ថ្ងៃបន្ទាប់៕
ហាងឆេងសម្រាប់ការប្រកួតស៊ីហ្គេម 2022
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!