ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករកូនកាត់អឺរ៉ុប ពិសេសកូនកាត់ប្រេស៊ីលនេះ ក្រុមកីឡាករកម្ពុជា បានធ្វើការងារធ្ងន់ ក្នុងការប្រជែងជាមួយកីឡាករដែលមានកាយសម្បទាធំៗ ដោយវគ្គទី1 បានរបូត 2គ្រាប់ និងវគ្គទី2 របូត 1គ្រាប់បន្ថែមទៀត ដែលនាំឲ្យម្ចាស់ផ្ទះហុងកុង ទទួលបានជ័យជម្នះ 3-0 ។ យ៉ាងណាក្រឡេកមកមើលទម្រង់លេងរបស់កម្ពុជា ដែលស្ថិតក្នុងដំណាក់កាលរៀបចំ និងមើលសមត្ថភាពកីឡាករ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koji គេឃើញកីឡាករបានបង្ហាញឆន្ទៈ និងការប្រកួតប្រជែងខ្ពស់លើទីលាន ពិសេសប្រព័ន្ធលេងលឿនៗ ជាមួយការប្រយុទ្ធគ្នាទៅវិញទៅមក ទោះបីមិនអាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះក៏ដោយ ។ នេះគឺជាចំណុចវិជ្ជមានមួយជ្រុង ដែលអ្នកគាំទ្រមើលឃើញ ហើយក៏សង្ឃឹមថា បន្ទាប់ពីការប្រកួតនេះ លោក Koji នឹងរៀបចំក្រុមបានកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតក្រោយៗ ពិសេសការប្រកួតផ្លូវការ នៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ2024 នាខែធ្នូខាងមុខតែម្ដង ៕