Friday , November 22 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

មហាសេដ្ឋីអង់គ្លេស Ratcliffe ទិញហ៊ុន 25% របស់ Manchester United

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុន 25% ដែលមានតម្លៃប្រហែល 1.25 ពាន់លានផោនរបស់ក្លឹបបិសាចក្រហម Manchester United ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Ineos Group របស់លោក Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការរបស់ក្លឹប។ Ratcliffe ដែលមានវ័យ 71 ឆ្នាំក៏នឹងផ្តល់

ប្រាក់ចំនួន 300 លានដុល្លារ រឺ 236 លានផោន សម្រាប់ការវិនិយោគនាពេលអនាគតទៅកាន់ក្លិប Old Trafford មួយនេះផងដែរ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល 13 ខែ​បន្ទាប់​ពី​ម្ចាស់​ក្លឹប​ ដែលកាន់ភាគហ៊ុនធំ​គ្រួសារ Glazer បាន​និយាយ​ថា​ ពួកគេ​​ពិចារណា​លក់ភាគហ៊ុនក្លិបខ្លះរឺទាំងស្រុង​ដើម្បី “ស្វែងរក​ជម្រើស​ជា​យុទ្ធសាស្ត្រ”។ គ្រួសារជនជាតិអាមេរិកបានទិញក្លឹបនេះក្នុងតម្លៃ 790 លានផោន (1.34 ពាន់លានដុល្លារ) តាំងពីឆ្នាំ 2005។

Manchester United បានជួបការលំបាកក្នុងរដូវកាលនេះ ហើយមិនបានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ 2013 មក ខណៈដែលមានការតវ៉ាជាប្រចាំប្រឆាំងនឹងការកាន់កាប់របស់ Glazer។

Ratcliffe ដែលមានដើមកំណើតនៅ Manchester គឺជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈ Ineos ហើយនិយាយថាគាត់គឺជា អ្នកគាំទ្រក្លឹប Manchester United ពេញមួយជីវិត។

Manchester United បច្ចុប្បន្នកំពុងឈរលេខ 8 ក្នុងតារាង English Premier League រដូវកាលនេះមាន 28 ពិន្ទុ ខណៈ 3 ប្រកួតចុងក្រោយមិនទាន់ស្គាល់ឈ្នះនៅឡើយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …