ក្រុមបាល់ទាត់នារីប្រេស៊ីល បានយកឈ្នះក្រុមជើងឯកពិភពលោកអេស្ប៉ាញ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រអូឡាំពិកទីក្រុងប៉ារីស ដែលនឹងត្រូវជួបជាមួយ សហរដ្ឋអាមេរិក គូប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីអូឡាំពិក 2008 ទីក្រុងប៉េកាំងប្រទេសចិន។
បើកឆាកដំបូង ប្រេស៊ីលបានគ្រាប់បាល់នាំមុខដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់អេស្ប៉ាញដោយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាការិនី An Irene Paredes មុនពេលដែល Gabi Portilho បន្ថែមមួយគ្រាប់ទៀតឱ្យប្រេស៊ីលមុនចប់វគ្គទីមួយ។
ឈានដល់វគ្គទីពីរ Adriana ក៏បន្ថែមការនាំមុខដល់ 3-0 ឱ្យប្រេស៊ីល មុនពេលដែលអេស្ប៉ាញតាមបានមួយគ្រាប់វិញនៅនាទីទី 85 ដោយ Salma Paralluelo។
ឈានដល់ម៉ោងបន្ថែមបង្គ្រប់ ប្រេស៊ីលរកបានគ្រាប់ទីបួនរបស់ខ្លួនដោយ Karolin ខណៈអេស្ប៉ាញតាមបានមួយគ្រាប់ចុងក្រោយដោយ Salma Paralluelo ដដែល។ ចប់ការប្រកួត ប្រេស៊ីលឈ្នះអេស្ប៉ាញ 4-2 ឡើងជួបសហរដ្ឋអាមេរិកនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។
ខណៈដែលអេស្ប៉ាញ នឹងត្រូវជួបជាមួយអាល្លឺម៉ង់ដណ្តើមមេដាយសំរិទ្ធ ប្រេស៊ីលនឹងត្រូវប្រឈមជាមួយគូប្រកួតចាស់ សហរដ្ឋអាមេរិក ដែលតែងតែយកឈ្នះប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រអូឡាំពិកពីរលើក នៅឆ្នាំ 2004 និង 2008៕