ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងឈានទៅកាន់ការប្រកួត World Cup វគ្គ8ក្រុម ជាមួយនឹងក្រុមជម្រើសជាតិក្រូអាត ទាំងការជឿជាក់ ក្រោយពីការវិលត្រឡប់របស់ Neymar បានជួយបង្កើនទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ ទាំងក្នុងតំបន់ប្រយុទ្ធ និងការពារ ក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ។ ពួកគេបានកត់ត្រា ជ័យជម្នះដោយងាយ
ក្នុងលទ្ធផល 4-1 លើក្រុមជម្រើសជាតិកូរ៉េខាងត្បូង ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីកីឡាករ Vinicius Junior, Richarlison និង Lucas Paqueta ក៏ដូចជា Neymar បានបង្ហាញពីសារមួយទៅកាន់គូប្រកួតរបស់ពួកគេ ក្នុងប្រទេសកាតា។ ក្នុងរយៈពេលត្រឹមតែ45ដំបូង ប្រេស៊ីល បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ភ្នែក ខណៈដែលកីឡាកររបស់ពួកគេ បានអបអរការរកបានគ្រាប់បាល់របស់ពួកគេ តាមរយៈការបញ្ចេញក្បាច់រាំនានា ហើយសូម្បីតែ Tite ដែលជាគ្រូបង្វឹកវ័យ61ឆ្នាំរបស់ពួកគេ ក៏បានចូលរួមរាំជាមួយផងដែរ។ ការបង្ហាញពីទម្រង់លេងយ៉ាងល្អ និងមុតស្រួចជាពិសេស នាកីឡដ្ឋាន Stadium 974 បាននាំឲ្យមានការប្រៀបធៀបទៅនឹងគូប្រកួតផ្សេងទៀតក្នុងវគ្គ8ក្រុមចុងក្រោយ ក៏ដូចជាក្រុមដ៏ខ្លាំងបំផុតរបស់ប្រេស៊ីល ក្នុងចាប់ពីឆ្នាំ1970 ដល់ឆ្នាំ1982 ដែលមានលោក Pele ជាកីឡាករ និងលោក Socrates ជាគ្រូបង្វឹក។ ប៉ុន្តែ នេះគ្រាន់តែជាការប្រកួតតែ1លើកប៉ុណ្ណោះ ហើយជ័យជម្នះនេះ បានកើតឡើង ក្រោយពីក្រុមម្ចាស់ជើងឯក5សម័យកាលមួយនេះ បានស៊ុតបាល់បញ្ចូលទីតែ3គ្រាប់គត់ ក្នុងការប្រកួត3លើកក្នុងវគ្គចែកពូល ហើយក៏បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិកាមេរូន ផងដែរ ដែលជាការចាញ់ជាលើកដំបូងរបស់ពួកគេ ក្នុងវគ្គចែកពូល បើគិតចាប់តាំងពី Worl Cup ឆ្នាំ1998៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com