កីឡាការិនីប្រេស៊ីល Rayane Soares da Silva បានបំបែកកំណត់ត្រាពិភពលោកដែលមានអាយុកាល 29 ឆ្នាំក្រោយឈ្នះមេដាយមាសប៉ារ៉ាឡាំពិកលើវិញ្ញាសារត់ 400 ម៉ែត្រនារីពិការប្រភេទ T13។ Soares da Silva ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រប៉ាឡាំពិកទីក្រុងតូក្យូបីឆ្នាំមុននោះ ដណ្តើមបានមេដាយមាសពីរគ្រឿងហើយនៅព្រឹត្តិការណ៍
អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ប៉ារ៉ាឡាំពិក ទីក្រុងប៉ារីសឆ្នាំនេះ។ វិញ្ញាសារត់ 400 ម៉ែត្រនារីពិការ T13 Soares da Silva បានប្រើពេល 53.55 វិនាទីដើម្បីមកដល់ទីព្រ័ត្រមុនគេនៅចំពោះមុខអ្នកការពារតំណែងជើងឯកសញ្ជាតិអាស៊ែបៃសង់ Lamiya Valiyeva ។ ថេរវេលា 53.55 វិនាទី បានបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ 1995 លឿនជាងជិតមួយវិនាទីដែលធ្វើបានដោយកីឡាការិនីអាមេរិក Maria Runyan និងបំបែកកំណត់ត្រាផ្ទាល់ខ្លួនជិត 3 វិនាទីថែមទៀតផង។ វិញ្ញាសារត់ 100 ម៉ែត្របុរស T36 វគ្គផ្តាច់ព្រ័ត្រ កីឡាករអូស្រ្តាលី James Turner ដណ្តើមបានមេដាយមាសប្រើពេល 11 វិនាទី 85 ។ ដោយឡែកសម្រាប់វិញ្ញាសាផ្សេងទៀត ក៏មានការបំបែកកំណត់ត្រាពិភពលោកដែរគឺវិញ្ញាសាចោលថ្នោលនារី ប្រភេទ F54 កីឡាការិនីអ៊ូសប៊ែគីស្ថាន Nurkhon Kurbanova ដណ្តើមបានមេដាយមាស និងបំបែកកំណត់ត្រាពិភពលោកផងដែរ។ រីឯវិញ្ញាសាប្រណាំងកង់បុរសពិការប្រភេទ C1-3 កីឡាករអង់គ្លេស Finlay Graham ដណ្តើមបានមេដាយមាស នៅចំពោះមុខកីឡាករម្ចាស់ផ្ទះបារាំង Thomas Peyroton បានត្រឹមមេដាយប្រាក់ និង Alexandre Leaute ខណៈដែលកីឡាការិនីជប៉ុន Keiko Sugiura ដណ្តើមបានមេដាយមាសផ្នែកនារី៕