Friday , October 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ម្ចាស់ឡានទី 2 របស់ Boostrong គឺ ឃុន បូរ៉ា ក្រោយផ្ដួល អេលីត សាន់ ត្រឹម 1ទឹក

កម្មវិធី ប៊ូសស្ដ្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ដ្រងឲ្យឡាន បានរកឃើញជើងខ្លាំងហើយ កាលពីរាត្រីថ្ងៃទី11 ខែតុលា ឆ្នាំ2023 ដោយកីឡាករ ឃុន បូរ៉ា បានឈ្នះរថយន្ដស៊េរីទំនើបពីប៊ូសស្ដ្រង ក្រោយទទួលបានជ័យជម្នះ 2ប្រកួតជាប់គ្នា ពោលឈ្នះកីឡាករ Chatchai PK Saenchai ត្រឹមទឹកទី2 ឡើងទៅជួប អេលីត សាន់

ដោយប្រើពេលត្រឹម 1ទឹក។ សម្រាប់ការប្រកួតដណ្ដើមឡាន ប្រភេទទម្ងន់ 60គីឡូក្រាម ដែលរៀបចំដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន សហការជាមួយក្រុមហ៊ុនប៊ូសស្ដ្រង គាំទ្រដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ គឺមានកីឡាករគុនខ្មែរ 4រូប ត្រូវបានជ្រើសរើសឲ្យប្រកួតជាមួយកីឡាករបរទេស ហើយត្រូវឆ្លងកាត់ការបោះឆ្នោតដោយមហាជន ដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ។

ជាលទ្ធផលកីឡាករទាំង 4រូប សុទ្ធតែបានយកឈ្នះគូប្រកួត ក្នុងកីឡាករ ទូច ដេវីត យកឈ្នះពិន្ទុលើកីឡាករចិន Wang YueYue, កីឡាករ អេលីត សាន់ យកឈ្នះកីឡាករថៃ Rungrawee Banchamek ដោយពិន្ទុ, កីឡាករ ឈុត សេរីវ៉ាន់ថង យកឈ្នះកីឡាករប្រេស៊ីល Italo Freitas ដោយពិន្ទុ និងកីឡាករ ឃុន បូរ៉ា ផ្ដួលកីឡាករជើងខ្លាំងថៃ Chatchai PK Saenchai ត្រឹមទឹកទី2 ។

ជ័យជម្នះទាំង 4នាក់នេះ បានឈានដល់ការបោះឆ្នោតរកបេក្ខភាព ២នាក់ ឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយជាលទ្ធផលបោះឆ្នោតរបស់មហាជន គឺ ឃុន បូរ៉ា ត្រូវជួប អេលីត សាន់ ហើយជាលទ្ធផលផ្លូវការ នៃការប្រកួត បូរ៉ា បានផ្ដួល អេលីត សាន់ ត្រឹមទឹកទី1 ដោយប្រើកែង ធ្វើឲ្យ អេលីត សាន់ មិនអាចស៊ូតបន្ដការប្រកួតបាន នាំឲ្យម្ចាស់រថយន្ដស៊េរីថ្មីទី2 របស់ក្រុមហ៊ុនប៊ូសស្ដ្រង បានទៅកីឡាករ ឃុន បូរ៉ា តែម្ដង ។

ក្រោយទទួលបានជោគជ័យ ឃុន បូរ៉ា បានអរគុណអ្នកគាំទ្រ ពិសេសក្រុមហ៊ុនប៊ូសស្ដ្រង ដែលរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ហើយក៏ក៏មានមោទនភាព ចំពោះក្លាយជាម្ចាស់រថយន្ដថ្មីសន្លាងនេះផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ទោះពេលវេលាខ្លី តែលោក Koji ដាក់ចិត្តមោះមុត សម្រាប់ការដឹកនាំកម្ពុជាទល់នឹងតៃប៉ិ

លោក Koji Gyotoku គ្រូបង្វឹកស្ដីទីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់កូនក្រុម បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកីឡាករចំនួន 26នាក់ ដែលត្រូវបានកោះហៅ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន 2ប្រកួត ជាមួយក្រុមឆាយនីសតៃប៉ិ និងក្រុមហុងកុង