ក្លិបបាល់ទាត់បារាំង Paris Saint Germain បានសម្រេចក្នុងការផ្ទេរខ្សែបម្រើព័រទុយហ្កាល់ Joao Neves ពី Benfica ក្នុងតម្លៃផ្ទេរដែលអាចកើនដល់ 60 លានផោន។
កីឡាករវ័យ 19 ឆ្នាំជម្រើសជាតិព័រទុយហ្កាល់ ដែលធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ Manchester United រូបនេះ បានចុះហត្ថលេខារយៈពេល 5 ឆ្នាំជាមួយ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្រុមជើងឯកបារាំង។
បន្ទាប់ពីឡើងមកលេងក្រុមធំ Benfica កាលពីខែមករាឆ្នាំមុន Joao Neves បានក្លាយជាសមាជិកសំខាន់មិនអាចខ្វះបាននៅតំបន់កណ្តាលរបស់ Benfica ដោយបង្ហាញខ្លួនបាន 75 ប្រកួតរកបាន 4 គ្រាប់។
Benfica បានឱ្យដឹងថា តម្លៃនៃការផ្ទេរគឺ 50 លានផោន តែប្រាក់អត្ថប្រយោជន៍ផ្សេងនឹងអាចកើនឡើងដល់ 60 លានផោន។
Joao Neves ថ្វីបើមានវ័យត្រឹម 19 ឆ្នាំ គេបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ 9 លើក និងមានពីរលើកនៅ Euro 2024 ដែលព័រទុយហ្កាល់ដល់វគ្គ 8 ក្រុមចុងក្រោយ៕