ក្រុមការពារតំណែងជើងឯក Bayern Munich បានស្គាល់បរាជ័យលើកដំបូងនៅក្នុងទឹកដីរបស់ខ្លួនរដូវកាលនេះ ក្រោយចាញ់ក្រុមភ្ញៀវ Werder Bremen 1-0 សប្តាហ៍ទី 18 Bundesliga។
អតីតខ្សែការពារ Bayern Munich, Mitchell Weiser គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះឱ្យ Werder Bremen នៅនាទីទី 59
និងជាជ័យជំនះដំបូងរបស់ Werder Bremen ផងដែរនៅទឹកដី Bayern Munich រាប់តាំងពីឆ្នាំ 2008។
សូមបញ្ជាក់ថា នេះជាប្រកួតដំបូងដែរនៅទឹកដី Allianz Arena ដែល Bayern Munich ខកខានមិនអាចរកគ្រាប់បាល់បានក្នុង 66 ប្រកួតចុងក្រោយនៅ Bundesliga ពោលគឺរាប់តាំងពីស្មើគ្នា 0-0 ទល់នឹង Leipzig នៅខែកុម្ភៈឆ្នាំ 2020។
លេងបាន 17 ប្រកួតនៅពេលនេះ Bayern Munich ឈរលេខ 2 មាន 41 ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលលេងបាន 18 ប្រកួតមាន 48 ពិន្ទុ។
កាលពីយប់ថ្ងៃសៅរ៍ Leverkusen ក្រោមការដឹកនាំរបស់ Xabi Alonso បានបន្តដំណើរមិនចាញ់សោះ 27 ប្រកួតជាប់គ្នាក្រោយយកឈ្នះចុងម៉ោងនៅទឹកដី Leipzig 3-2។
នេះជាពីរប្រកួតជាប់គ្នាហើយដែល Leverkusen ត្រូវរង់ចាំដល់នាទីចុងក្រោយទើបអាចរកគ្រាប់ជ័យជំនះបាន បន្ទាប់ពីសប្តាហ៍មុនយកឈ្នះចុងម៉ោងលើ Augsburg ផងដែរ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com