ក្រុម Barcelona បានស្តារមុខមាត់វិញពីការចាញ់2លើកជាប់ៗគ្នា តាមរយៈការផ្តួលក្រុម Real Madrid ក្នុងលទ្ធផល 1-0 ក្នុងការប្រកួតពាន Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 កាលពីថ្ងៃព្រហស្បតិ៍។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Eder Militao បានក្លាយជាគ្រាប់បាល់កាត់សេចក្តីក្នុងការប្រកួត
នៅកីឡដ្ឋាន Bernabeu តែម្តង ទោះបីក្រុមម្ចាស់ផ្ទះ បានគ្រប់គ្រងបាល់ច្រើន និងមានឱកាសច្រើនជាងក៏ដោយ។
នេះគឺជាលទ្ធផលដ៏កក់ក្តៅមួយ សម្រាប់ក្រុម Barcelona ក្រោយពីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុម Manchester United ក្នុងក្របខ័ណ្ឌ Europa League និងក្រុម Almeria ក្នុងក្របខ័ណ្ឌ La Liga។ ក្រុមរបស់លោក Xavi បានការពារយ៉ាងរឹងមាំ ក្រោយពីរកបានគ្រាប់បាល់នាំមុខមុន ហើយការពារយ៉ាងល្អ បានជួយឲ្យពួកគេមានប្រៀបដ៏ស្តួចស្តើង សម្រាប់ការប្រកួតជើងទី2 នាកីឡដ្ឋាន Nou Camp នាថ្ងៃទី5 ខែមេសា។
ក្រុម Barcelona កំពុងតែនាំមុខលើកំពូលតារាង La Liga ប៉ុន្តែ ក្រុមរបស់លោក Xavi បានឈានទៅកាន់ការប្រកួតនេះទាំងខ្វះនូវការជឿជាក់ ក្រោយពីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌអឺរ៉ុប និងការរងបរាជ័យនៅលើទឹកដីក្រុម Almeria។ អតីតខ្សែបម្រើរុបនេះ បានផ្លាស់ប្តូរកីឡាករ5នាក់ក្នុងជម្រើសដំបូងរបស់លោក ក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ខ្សែការពារថ្មីទាំងស្រុងផងដែរ។
ខ្សែការពារ Sergio Busquets ប្រធានក្រុមនៃក្រុម Barcelona បានប្រាប់ទូរទស្សន៍ TVE ថា៖ «យើងចង់គ្រប់គ្រងបាល់ឲ្យច្រើនជាងនេះ ដើម្បីគ្រប់គ្រងការប្រកួតបន្ថែម ប៉ុន្តែ យើងបានជួបការលំបាក និងបានប្រកួតក្នុងកម្រិតដ៏ខ្ពស់។ ពួកគេបានគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែ មិនបានបង្កើតឲ្យមានឱកាសច្រើន។ យើងដណ្តើមយកប្រៀបសម្រាប់ការប្រកួតជើងជើងទី2 ហើយការមានប្រៀបនោះពិតជាសំខាន់ណាស់»៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com