កីឡាករវាយកូនបាល់កំពូល Novak Djokovic បានបន្តដំណើរឡើងវគ្គ 8 នាក់ចុងក្រោយហើយជាមួយនឹងជ័យជំនះហាក់មិនពិបាកលើកីឡាករបារាំង Adrian Mannarino។
កីឡាករស៊ែបលំដាប់លេខ 1 ពិភពលោកដែលកំពុងស្វែងពាន Grand Slam លើកទី 25 ក្នុងអាជីពរបស់ខ្លួន បានប្រើពេលត្រឹម 1 ម៉ោង 44 នាទី
ដើម្បីយកឈ្នះកីឡាករលំដាប់លេខ 20 Adrian Mannarino ដោយលទ្ធផល 6-3 6-0 6-0 ពោលគឺចាញ់ត្រឹម 3 ហ្វ្រេមប៉ុណ្ណោះនៅសិតដំបូង។
កីឡាករវ័យ 36 ឆ្នាំរូបនេះនឹងបន្តជួបជាមួយកីឡាករ Taylor Fritz នៅវគ្គ 8 នាក់ចុងក្រោយបន្ទាប់ពីកីឡាករអាមេរិករូបនេះបានយកឈ្នះជើងឯករងឆ្នាំមុន Stefanos Tsitsipas។
ការប្រកួតនៅថ្ងៃអាទិត្យម្សិលមិញផងដែរ កីឡាករកំពស់ខ្ពស់អ៊ីតាលី Jannik Sinner ដែលគេចាត់ទុកជាគូប្រជែងរបស់ Djokovic នោះ ក៏បានបន្តដំណើរទៅវគ្គ 8 នាក់ដែរក្រោយយកឈ្នះកីឡាករលេខ 15 ពិភពលោករបស់រុស្ស៊ី Karen Khachanov 6-4 7-5 និង 6-3។
ជុំបន្ត Jannik Sinner នឹងត្រូវជួបជាមួយកីឡាកររុស្ស៊ីមួយរូបទៀត Ruben Rublev ដែលទើបយកឈ្នះកីឡាករម្ចាស់ផ្ទះអូស្រ្តាលី Alex de Minaur៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com