ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នៅទឹកដីកាតា បានចាប់ផ្តើមវគ្គ 16 ក្រុមចុងក្រោយហើយនៅថ្ងៃអាទិត្យម្សិលមិញខណៈអូស្រ្តាលី និងតាជីគីស្ថានកក់កៅអីនៅវគ្គ 8 ក្រុមចុងក្រោយ។
ទស្សនាការប្រកួតដំបូងនេះ ក្រុមអូស្រ្តាលីនៅតែបន្តស្ថិតិមិនចាញ់ឥណ្ឌូនេស៊ី 43 ឆ្នាំចុងក្រោយ ក្រោយជ័យជំនះ 4-0 បន្ថែម
ទៀតនៅកីឡដ្ឋាន Jassim bin Hamad។ អូស្រ្តាលីបានបើកការនាំមុខតាំងពីនាទីទី 12 ដោយបាល់ចូលទីខ្លួនឯងរបស់ Elkan Baggott មុនពេលដែលគ្រាប់ទីពីរកើតឡើងដោយការតែតបញ្ចូលទីរបស់ Martin Boyle។
ឈានចូលវគ្គទី 2 ក៏មាន 2 គ្រាប់ទៀតកើតសម្រប់អូស្រ្តាលីដោយ Crag Goodwin និងបាល់តែតបញ្ចូលទីដោយ Harry Souttar។ ជុំបន្ត អូស្រ្តាលីនឹងត្រូវជួបក្រុមឈ្នះរវាង អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងត្បូង។
ងាកមកការប្រកួតវគ្គ 16 ក្រុមមួយគូទៀត ក្រុមបង្ហាញខ្លួនដំបូងតាជីគីស្ថានបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយទំលាក់អារ៉ាប់រួមដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។
តាជីគីស្ថានស្ទើតែឈ្នះក្នុង 90 នាទីទៅហើយ បន្ទាប់ពីគ្រាប់បាល់នាំមុខរបស់ពួកគេដោយការតែតបញ្ចូលទីរបស់ Vahdat Hanonov នៅវគ្គទី 1 នោះ ត្រូវបានតាមស្មើវិញនៅម៉ោងបន្ថែមរបួសដោយអារ៉ាប់រួមដោយគ្រាប់បាល់របស់ Khalifa Al Hammadi។
ក្រោយវគ្គ 15 នាទីពីរដងគ្មានគ្រាប់បាល់ ការប្រកួតក៏ឈានដល់វគ្គ 11 ម៉ែត្រកាត់សេចក្តី ខណៈអ្នកចាំទីតាជីគីស្ថាន Rustam Yatimov បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អតាមការសង្គ្រោះគ្រាប់បាល់របស់ Caio Canedo មុនពេលដែល Alisher Shukurov ជាអ្នកសំរេចគ្រាប់បាល់ចុងក្រោយ ឡើងវគ្គ 8 ក្រុមចុងក្រោយរង់ចាំជួបអ្នកឈ្នះរវាងអ៊ីរ៉ាក់ និងហ្សកដានីដែលជួបគ្នាថ្ងៃនេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com