ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាបេក្ខភាពតែមួយគត់ប្រជែងសិទ្ធិធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ 2034 បន្ទាប់ពីគូប្រជែងអូស្រ្តាលីដកខ្លួន។ សហព័ន្ធកីឡាបាល់ទាត់អូស្រ្តាលី បានបញ្ជាក់ពីការដកខ្លួនពីការប្រជែងនេះមួយម៉ោងប៉ុណ្ណោះមុនអវសានវាទនៃការដាក់ពាក្យស្នើសុំផ្លូវការទៅកាន់ FIFA នៅថ្ងៃអង្គារម្សិលមិញ។ ការសម្រេចដកខ្លួន
របស់អូស្រ្តាលីមានន័យថា អារ៉ាប៊ីសាអ៊ូឌីតក្លាយជាបេក្ខភាពតែមួយគត់ដែលប្រជែងយកសិទ្ធិរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធំបំផុត 4 ឆ្នាំម្តងនេះ ខណៈ FIFA នឹងប្រកាសផ្លូវការពីម្ចាស់ផ្ទះរៀបចំ World Cup 2034 នៅពេលបន្ទាប់។ ជាមួយគ្នានោះដែរ អារ៉ាប៊ីសាអ៊ូឌីតក៏បានប្រកាសគោលជំហររៀបចំបាល់ទាត់នារីពិភពលោកនៅឆ្នាំ 2035 ផងដែរ។
អារ៉ាប៊ីសាអូឌីតបានបណ្តាក់ទុនយ៉ាងច្រើនលើវិស័យកីឡាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡាករល្បីៗជាច្រើននាក់រួមមាន Cristiano Ronaldo Neymar និង Benzama ជាដើមបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Saudi Pro League ។
ប្រទេសកាតា ជាប់ព្រំដែនអារ៉ាប៊ីសាអូឌីត បានរងការរិះគន់ចំពោះការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកបុរសឆ្នាំ 2022៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com