ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានសម្រេចក្នុងការនាំយកខ្សែការពារអ៊ីតាលី Riccardo Calafiori ពីក្លិបអ៊ីតាលីBologna ក្នុងតម្លៃផ្ទេរ 42 លានផោន បូករួមទាំងប្រាក់បន្ថែមផ្សេងៗ។
កីឡាករវ័យ 22 ឆ្នាំ ដែលចូលលេងគ្រប់ការប្រកួតរបស់អ៊ីតាលីនៅ Euro 2024 រូបនេះ បានចុះហត្ថលេខារយៈពេល 5 ឆ្នាំជាមួយក្រុមរបស់លោក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Mikel Arteta។ ផ្លាស់មកភ្លាម Calafiori ក៏បានហោះហើរទៅកាន់សហរដ្ឋអាមេរិកចូលរួមជាមួយ Arsenal ក្នុងដំណើរប្រកួតមិត្តភាព Pre-Season ។
Calafiori ដែលចំណាយពេលមួយរដូវកាលជាមួយ Bologna អាចលេងនៅតំបន់ការពារកណ្តាលក៏បាន និងការពារឆ្វេងក៏បាន។ រដូវកាលមុន Calafiori ជាសមាជិកសំខាន់របស់ Bologna ដែលបញ្ចប់រដូវកាលដ៏ជោគជ័យ រកបានពីរគ្រាប់ និងប៉ះបញ្ជូន 5 ជួយក្រុមបង្ហាញខ្លួននៅ UEFA Champions League រដូវកាលនេះ។
Riccardo Calafiori ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ AS Roma និងបានចូលលេងក្រុមធំនៅ 2020 និងធ្លាប់ចំណាយពេលជាកីឡាករខ្ចីជើងនៅក្លិបស៊ីស FC Basel ឆ្នាំ 2022 មុនពេលផ្លាស់មកកាន់ Bologna ក្នុងតម្លៃផ្ទេរ 3.3 លានផោន។
ការមកដល់របស់ Calafiori នឹងត្រូវប្រជែងតំណែងជាមួយខ្សែការពារកណ្តាល Gabriel រឺខ្សែការពារឆ្វេង Oleksandr Zinchenko៕