លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បានរំឭកដល់ក្រុមរបស់លោកថា ការប្រកួតជាមួយនឹងក្រុម Chelsea មិនទាន់សម្រេចថា ចាញ់ ឬឈ្នះនៅឡើយទេ បើទោះបីពួកគេបានយកឈ្នះលើក្រុមរបស់អង់គ្លេសមួយនេះ ក្នុងលទ្ធផល 2-0 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ
ជើងទី1 កាលពីថ្ងៃពុធ ក៏ដោយ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ Karim Benzema និងកីឡាករបម្រុង Marco Asensio បានជួយឲ្យក្រុមម្ចាស់ការពារជើងឯក Real គ្រប់គ្រងទាំងស្រុង ក្នុងការប្រកួតនៅរដ្ឋធានីអេស្ប៉ាញ កាលពីថ្ងៃពុធ ប៉ុន្តែ ក្រុម Chelsea បានបង្ហាញពីកម្រិតលេងដ៏រឹងមាំ បើទោះបីត្រូវប្រកួតរយៈពេលច្រើនជាងកន្លះម៉ោងជាមួយនឹងសមាជិកត្រឹមតែ10នាក់ក៏ដោយ។
លោក Ancelotti បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «កុំភ្លេចថា Chelsea ជាក្រុមដ៏ខ្លាំងមួយ ដែលមានកីឡាករឆ្នើមៗជាច្រើន។ យើងបានទទួលជ័យជម្នះ 2-0 និងបានយកប្រៀបក្នុងការប្រកួតនេះ។ ប៉ុន្តែ វាមិនទាន់បញ្ចប់នៅឡើយទេ។ យើងត្រូវតែប្រយុទ្ធ និងប្រឹងឲ្យអស់ពីសមត្ថភាពនៅកីឡដ្ឋាន Stamford Bridge។ នេះគឺជារឿងធម្មតា ព្រោះជាការប្រកួតវគ្គ8ក្រុមចុងក្រោយនៃ Champions League»៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com