Imane Khelif ដែលជាកីឡាការិនីប្រដាល់ម្នាក់ក្នុងចំណោម ពីរស្ថិតក្នុងជម្លោះយេនឌ័រនៅអូឡាំពិកទីក្រុងប៉ារីស បានប្តេជ្ញាកាលពីថ្ងៃអង្គារ ថានឹងដាក់ជម្លោះនៅពីក្រោយ ហើយធ្វើឱ្យអាល់ហ្សេរីនិងពិភពអារ៉ាប់មានមោទនភាព។
Khelif បានបង្ហាញទម្រង់ប្រកួតដ៏ល្អឥតខ្ចោះទល់នឹងកីឡាការិនីថៃ Janjaem
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Suwannapheng ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតទម្ងន់ស្រាលនៅចំពោះមុខអ្នកគាំទ្រអាល់ហ្សេរីដ៏ច្រើននៅកីឡដ្ឋានប្រកួត Philippe Chatrier។
Khelif ដែលជាម្ចាស់មេដាយប្រាក់នៅការប្រកួតជើងឯកពិភពលោកឆ្នាំ 2022 និងកីឡាការិនីប្រដាល់ឆាយនីសតៃប៉ិ Lin Yu-ting បានទទួលចាប់អារម្មណ៍នៅអូឡាំពិកឆ្នាំនេះ ដែលបានក្លាយជាប្រធានបទក្តៅនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
Khelif និង Lin ត្រូវបានសមាគមប្រដាល់អន្តរជាតិដកសិទ្ធិពីការប្រកួតជើងឯកពិភពលោកឆ្នាំ 2023 នៅទីក្រុងញូវដេលីប្រទេសឥណ្ឌា ក្រោយការធ្វើតេស្តក្រូម៉ូសូមផ្លូវភេទបានកំណត់ថាពួកគេទាំងពីរមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
Khelif និង Lin កំពុងប្រកួតប្រជែងក្នុងកីឡាអូឡាំពិក បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានដក IBA ចេញពីអូឡាំពិក និងរៀបចំការវិញ្ញាសាប្រដាល់សកលដោយខ្លួនឯង។ IOC បានច្រានចោលលទ្ធផលនៃការធ្វើតេស្តរបស់ IBA ដោយចោទថា នេះជាទង្វើអសីលធម៌៕