សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសកាលពីថ្ងៃសៅរ៍ ទី4 ខែមិថុនា ឆ្នាំ2022 ថាសហព័ន្ធបានត្រៀមកញ្ចប់ថិវការហូតដល់ទៅ16ម៉ឺនដុល្លារអាមេរិក សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជម្រុះ AFC Asian Cup ឆ្នាំ2023 ជុំចុងក្រោយ នៅប្រទេសឥណ្ឌា។ បើយោងទៅតាមការប្រកាសដដែល ក្នុងចំណោមទឹកប្រាក់ទាំងនេះ
ទឹកប្រាក់ចំនួន4ម៉ឺនដុល្លារ នឹងត្រូវផ្តល់សម្រាប់ការលើកទឹកចិត្ត និងការធ្វើដំណើរ ហើយទឹកប្រាក់ដែលនៅសល់ នឹងត្រូវផ្តល់ឲ្យ ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា ឆ្លងផុតការប្រកួតវគ្គជម្រុះនេះ និងឈានទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ។
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ ទី5 ខែមិថុនា ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ ដោយពួកគេនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះឥណ្ឌា ក្នុងការប្រកួតបើកឆាកក្នុងពូល D នៅថ្ងៃទី8 ខែមិថុនា ចាប់ពីម៉ោង10យប់តទៅ មុននឹងប៉ះហុងកុង ក្នុងរយៈពេល3ថ្ងៃក្រោយមក។ ក្រុមគោព្រៃមួយនេះ នឹងត្រូវជួបក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងការប្រកួតចុងក្រោយរបស់ខ្លួន នៅថ្ងៃទី14 ខែមិថុនា ដោយការប្រកួតទាំងអស់ នឹងប្រព្រឹត្តនៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុង Bidhannagar ប្រទេសឥណ្ឌា៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា