គណៈកម្មាធិការអូឡាំពិកប្រេស៊ីលបាននិយាយកាលពីថ្ងៃអាទិត្យថា កីឡាការិនីហែលទឹកសញ្ជាតិប្រេស៊ីល Ana Carolina Vieira ត្រូវបានបញ្ជូនត្រលប់ទៅផ្ទះវិញពីព្រឹត្តិការណ៍អូឡាំពិក ខណៈមិត្តរួមក្រុមរបស់នាង កីឡាករ Gabriel Santos ត្រូវបានផ្តល់ការព្រមាន បន្ទាប់ពីពួកគេបានចាកចេញពីភូមិកីឡាអត្តពលិកដោយមិនមានការ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
អនុញ្ញាត រឺផ្តល់ដំណឹង។
អត្តពលិកហែលទឹកទាំងពីរនាក់បានចាកចេញពីភូមិកីឡា ដោយមិនមានជូនដំណឹងដល់អ្នកគ្រប់ រឺមិត្តរួមក្រុមឡើយ ហើយការបំពានខុសវិន័យត្រូវបានរកឃើញបន្ទាប់ពីការបង្ហោះរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អូឡាំពិកប្រេស៊ីល BOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានទទួលសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ពីប្រធានក្រុមហែលទឹករបស់ដែលជូនដំណឹងដល់ពួកគេថាអត្តពលិកហែលទឹកពីរនាក់បានធ្វើខុសវិន័យ។
BOC បាននិយាយថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្មអត្តពលិក ប៉ុន្តែបន្ទាប់មក Vieira ក៏បានជំទាស់នឹងការបង្កើតក្រុមបញ្ជូនតផងដែរ។ ជាលទ្ធផលកីឡាករ Gabriel Santos ត្រូវបានផ្តល់ការព្រមាន ហើយ Ana Carolina Vieira ត្រូវបានបណ្តេញចេញពីគណៈប្រតិភូ និងត្រលប់ទៅប្រេស៊ីលវិញភ្លាមៗ។
កីឡាការិនី Vieira វ័យ 22 ឆ្នាំបានប្រកួតកាលពីថ្ងៃសៅរ៍វិញ្ញាសាហែលបណ្តាក់សេរី 4×100 ម៉ែត្រ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 12 ក្នុងវគ្គជម្រុះ៕