លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Arsenal ខក​ចិត្តធំក្នុងការ​ប្រជែង​កៅអីទៅ Champions League ក្រោយ​ចាញ់ Newcastle

ក្រុម Newcastle United បានផ្តល់​ការ​ខកចិត្ត​ដ៏ធំមួយ​ដល់​ក្រុម Arsenal លើ​ការ​ប្រជែង​យក​កៅអី​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាល​ក្រោយ តាមរយៈ​ការផ្តួល​ពួក​គេ​ក្នុងលទ្ធ​ផល 2-0 ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង ពី Ben White ហើយ​បន្ទាប់​មកគ្រាប់​បាល់

​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Bruno Guimaraes បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម Newcastle និង​បាន​ធ្វើ​ឲ្យ Arsenal ដេញ​តាមពីក្រោយ​ក្រុម Tottenham Hotspur ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​4 ចំនួន​2ពិន្ទុ នៅលើ​​តារាង ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​​តែ​1លើក​ទៀត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​។ បច្ចុប្បន្ន​ ក្រុម Spurs ត្រូវ​ការ​ត្រឹម​តែ​លទ្ធ​ផល​ស្មើ​ប៉ុណ្ណោះ នៅលើ​ទឹកដីក្រុម Norwich ក្នុងការ​ប្រកួត នា​ថ្ងៃ​អាទិត្យខាង​មុខនេះ ដើម្បី​បញ្ចប់​ដោយ​ការឈរ​លេខ​4លើ​តារាង ក្រោយ​ពីមាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​​ច្រើន​ជាង Arsenal​។ ការ​រង​បរាជ័យ​របស់​ក្រុម Arsenal ក៏​ធ្វើ​ឲ្យ​ក្រុម​ឈរលេខ​3 Chelsea មាន​សុវត្ថិភាពក្នុងការ​ឈ្នះកៅអី​របស់​ខ្លួន​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League នារដូវ​កាល​ក្រោយ​ផង​ដែរ​។ លោក Michael Arteta គ្រូបង្វឹក​ក្រុម Arsenal បាន​និយាយ​ថា៖ «ពិត​ជា​រាត្រី​ដ៏​លំបាក​មួយក្នុងការ​ទទួ​ល​យក​។ ក្រុម Newcastle ពិត​ជា​សក្តិ​សម​ក្នុងការ​ឈ្នះ​យ៉ាង​កក់​ក្តៅ​»​​។ ក្រុម Arsenal ត្រូវ​តែ​យកឈ្នះ​លើ​ក្រុម Everton នៅ​ថ្ងៃ​ប្រកួត​ចុងក្រោយ​របស់ពួ​ក​គេ និង​សង្ឃឹម​ថា ក្រុម Spurs រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុម Norwich ដើម្បី​មាន​ឱកាស​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …