អាល្លឺម៉ង់៖ តារាកីឡាការិនីវាយកូនបាល់ (តែននីស) អាល្លឺម៉ង់ Julia Goerges បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាវាយកូនបាល់នេះកាលពីថ្ងៃពុធ។
កាលពីពេលថ្មីៗនេះកីឡាការិនីជនជាតិអាល្លឺម៉ង់វ័យ ៣១ ឆ្នាំដែលជាប់ចំណាត់ថ្នាក់ទី ៤៥ នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយចំណាត់ថ្នាក់ខ្ពស់បំផុតរបស់នាងគឺស្ថិតនៅលំដាប់ទី ៩ នៅលើពិភពលោកកាលពី ២ ឆ្នាំមុន។
កីឡាការិនី Goerges បានបង្ហោះនៅលើបណ្តាញសង្គមថា “ ខ្ញុំតែងតែដឹងថាវាជិតដល់ពេលដែលខ្ញុំត្រូវនិយាយថាលាហើយ ហើយពេលនេះគឺបានមកដល់” ។ នាងក៏បានសរសេរទៀតថា“ អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឱ្យខ្ញុំ”។ “អ្នកនឹងស្ថិតនៅក្នុងបេះដូងខ្ញុំជារៀងរហូត” ។
គួររំលឹកដែរថា កីឡាការិនី Goerges ធ្លាប់បានឈ្នះពានរង្វាន់ឯកត្តជនសរុបចំនួន ៧ និងពានរង្វាន់ជាដៃគូចំនួន ៥ នៅក្នុងព្រឹត្តិការណ៍ WTA Tour ៕