លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា ការការប្រកួតដណ្តើមពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester City ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ មិនមានឥទ្ធិពលដល់ការជ្រើសរើសក្រុមរបស់លោកសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League
ជាមួយនឹងក្រុម Benfica នៅរាត្រីនេះឡើយ។ កាលពីសប្តាហ៍មុន ក្រុម Liverpool ដែលនៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ប្រជែងដណ្តើមពាន4 ក្នុងរដូវកាលតែមួយ បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Man City ដើម្បីរក្សាការដេញតាមពីក្រោយក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League ចំនួន1ពិន្ទុ។ ពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Man City ម្តងទៀត ក្នុងវគ្គ4ក្រុមចុងក្រោយនៃពាន FA Cup នាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ប៉ុន្តែ នៅមុនពេលការប្រកួតនេះ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប6សម័យកាលមួយនេះ នឹងត្រូវប៉ះជាមួយនឹងក្រុម Benfica ក្នុងការប្រកួតជើងទី2នៃក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ នាកីឡដ្ឋាន Anfield។ Liverpool ដែលបានផ្តួល Chelsea ដោយការស៊ុតបាល់ប៉េណាល់ទី ដើម្បីឈ្នះពាន League Cup នាកីឡដ្ឋាន Wembley កាលពីខែកុម្ភៈ កំពុងតែនាំមុខក្នុងលទ្ធផល 3-1 ពីការប្រកួតជើងទី1 ក្នុងប្រទេសព័រទុយហ្គាល់ ដែលនាំឲ្យមានការព្យាករថា លោក Klopp អាចនឹងមិនប្រើប្រាស់កីឡាករសំខាន់ៗមួយចំនួន ដោយសារតែផ្តោតលើការប្រកួតពាន FA Cup៕
ប្រភពព័ត៌មាន៖ Channel News Asia LLLT
កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!