លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អាល្លឺ​ម៉ង់ និង​អេ​ស្ប៉ាញ ប៉ះ​គ្នាក្នុង World Cup ខណៈ អុីរ៉ង់ និងអាមេរិក សន្យា​ទុក​រឿង​នយោ​បាយ​មួយ​ឡែក

អតីត​ម្ចាស់​ជើង​ឯក​ពិភព​លោក អាល្លឺ​ម៉ង់ និង​អេ​ស្ប៉ាញ នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ចែកពូល​នៃ​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ ក្នុង​ប្រទេស​កាតា ក្រោយពី​ត្រូវ​បាន​ចាប់​ឆ្នោត​ឲ្យ​​ស្ថិតក្នុង​ពូល​ដូចគ្នា ស្រប​ពេល​ដែល​​គ្រូ​បង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អាមេរិក និង​អុីរ៉ង់ ដែល​ជា​គូ​ប្រជែង​ផ្នែក​នយោបាយ បាន​សន្យា​ថា នឹង​​ទុក​រឿង​ជម្លោះ​​រវាង​ប្រទេស​ទាំង​២​មួយឡែក នៅពេល​ដែល​ក្រុម​ទាំង​២​ជួប​គ្នា​។

ការ​ចាប់​ឆ្នោតក្នុង​ទីក្រុង​ដូ​ហា កាលពីថ្ងៃសុក្រ ក៏​តម្រូវ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក បារាំង ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ជួប​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ផងដែរ ប្រសិន​បើ​ពួក​គេ​បញ្ចប់​ដោយ​ការ​ឈរលេខ​១​ក្នុង​ពូល​រៀង​ៗខ្លួន​របស់ពួកគេ​។

ប៉ុន្តែ ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ពិភព​លោក ប្រេស៊ីល ស្ថិតក្នុង​ពូលដែលប្រមូល​ផ្តុំ​ដោយក្រុម​ខ្លាំង​ៗ​ជាង ក្នុង​ដំណាក់​កាល​ទី​១​នេះ ក្រោយពី​ស្ថិត​ក្នុង​ពូល​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ែប៊ី កាមេរូន និង​ស្វ៊ីស​​។ ក្រុម​ម្ចាស់​ជើង​ឯក​៤​សម័យ​កាល អាល្លឺ​ម៉ង់ គឺ​ជា​ក្រុម​មាន​ចំណាត់​ថ្នាក់​លេខ​២ ហេតុនេះ ពួកគេ​មិន​ប៉ះ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់​ខ្ពស់​ៗ​ឡើយ​​។

ការ​ប្រកួត​ជាមួយ​នឹង​អេស្ប៉ាញ នឹង​​រំឭក​ឡើង​វិញនូវ​ការ​ចង​ចាំ​ដ៏ខក​ចិត្ត​សម្រាប់​អាល្លឺ​ម៉ង់ ដែល​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ៦-០ ក្នុង​ពេល​ក្រុម​ទាំង​២ បាន​ជួប​គ្នា​ក្នុង​យុទ្ធ​នាការ Nations League ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ អាល្លឺ​ម៉ង់ បាន​ពង្រឹង​ក្រុម​យ៉ាង​ឆាប់​រហ័ស បើ​គិត​ចាប់​តាំងពី​លោក Hansi Flick បាន​ចូល​ជំនួស​កន្លែង​របស់​លោក Joachim Loew ក្នុង​នាម​ជា​គ្រូបង្វឹក​។

ក្រុម​ជើង​ខ្លាំង​ទាំង​២​របស់​អឺ​រ៉ុប ក៏​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម​ជប៉ុន​ផង​ដែរ ក្នុង​ពូល E ខណៈ​ដែល​ក្រុម​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​កាត់​សេចក្តី បន្ទាប់​ពីការ​ប្រកួត​វគ្គ Playoff រវាង​កូស្តារីកា និង​នូវែលសេឡង់៕

លទ្ធផល​ពីការ​ចាប់ឆ្នោត​កាលពីថ្ងៃ​សុក្រ៖

    Group A: Qatar, Ecuador, Senegal, Netherlands

    Group B: England, Iran, USA, Wales/Scotland/Ukraine

    Group C: Argentina, Saudi Arabia, Mexico, Poland

Group D: France, UAE/Australia/Peru, Denmark, Tunisia

Group E: Spain, Costa Rica/New Zealand, Germany, Japan

Group F: Belgium, Canada, Morocco, Croatia

Group G: Brazil, Serbia, Switzerland, Cameroon

Group H: Portugal, Ghana, Uruguay, South Korea

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …