លោក Jurgen Klopp បានបញ្ជាក់ថា លោកនឹងមិនចូលក្នុងទីផ្សារដោះដូរកីឡាករដើម្បីនាំយកកីឡាករថ្មីៗមកជំនួសតារាឆ្នើមៗរបស់ Liverpool ដែលត្រូវទៅលេងក្នុងក្របខ័ណ្ឌ African Nations Cup ឡើយ។ Liverpool នឹងត្រូវបាត់បង់កីឡាករឆ្នើមៗជាច្រើនដូចជា ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah
ខ្សែសម្រើស្លាបសេណេហ្គាល់ Sadio Mane និងខ្សែបម្រើអន្តរជាតិហ្គីណេ Naby Keita នៅពេលដែលយុទ្ធនាការប្រចាំទ្វីបអាហ្វ្រិក ចាប់ផ្តើមប្រកួតនៅប្រទេសកាមេរូន។ ស្របពេលដែលក្រុម Liverpool កំពុងតែស្ថិតក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League លោក Klopp អាចនឹងអវត្តមានកីឡាករទាំង៣ ចាប់ពីថ្ងៃទី៩ ខេមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ។ ប៉ុន្តែ គ្រូបង្វឹករបស់ក្រុមហ្សក្រហមមួយនេះ ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle នៅរាត្រីនេះ មិនមានគម្រោងទិញចូលកីឡាករថ្មីៗ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅថ្ងៃទី១ ខែមករា ឡើយ។ លោកបានឲ្យដឹងកាលពីថ្ងៃពុធថា៖ «យើងបានដឹងថា ក្រុម៣ នឹងឈ្នះសិទ្ធិទៅប្រកួត ហើយយើងបានដឹងថា យ៉ាងហោចណាស់ក្រុម២នាក់ក្នុងចំណោមក្រុមទាំង៣ នឹងឈានទៅវគ្គដ៏ជ្រៅនៃយុទ្ធនាការនេះ។ ប៉ុន្តែ យើងគ្មានគម្រោងយកកីឡាករមកជំនួសឡើយ»៕
ប្រភពព័ត៌មាន៖ AFP