ក្រុម Bayern Munich អាចនឹងខ្វះការផ្តោតអារម្មណ៍ពេលធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុម Borussia Dortmund ក្នុងក្របខ័ណ្ឌ Bundesliga នៅចុងសប្តាហ៍នេះ ខណៈដែលបញ្ហាដ៏ឈឺក្បាលជុំវិញការប្រឆាំងនឹងម្ចាស់ឧបត្ថម្ភរបស់ក្លិប និងបញ្ហាជាប់ចត្តាឡីស័ករបស់ កីឡាករ កំពុងតែក្លាយជាប្រធានបទក្តៅ នៅមុនពេលការប្រកួតនេះ។
សមាជិកជាច្រើនរបស់ក្លិប Bayern កាលពីសប្តាហ៍មុន បានធ្វើការតវ៉ានៅ AGM ប្រឆាំងនឹងកិច្ចព្រមព្រៀងធ្វើជាម្ចាស់ឧបត្ថម្ភរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជុំវិញកំណត់ត្រានៃការរំលោភសិទ្ធិមនុស្សរបស់ប្រទេសអាស៊ីកណ្តាលមួយនេះ ស្របពេលដែលកីឡាករចំនួន៦នាក់ បានស្ថិតក្នុងចត្តាឡីស័ក ទាក់ទងនឹងវីរុសកូវីដ ១៩។ កីឡាករភាគច្រើនដែលជាប់ចត្តាឡីស័ក បានវិលទៅកាន់ក្រុមនេះវិញ ប៉ុន្តែខ្សែបម្រើ Joshua Kimmich នឹងអវត្តមានក្នុងការប្រកួតនៅរាត្រីថ្ងៃសៅរ៍ ដោយសារតែជាប់ធ្វើចត្តាឡីស័ក ក្រោយពីតេស្តឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩។ ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Kimmich ដែលមិនបានចាក់វ៉ាក់សាំង បានស្ថិតចំចំណុចកណ្តាលនៃការពិភាក្សាលើការចាក់វ៉ាក់សាំងកីឡាករ ក្នុងក្របខ័ណ្ឌ Bundesliga៕
ប្រភពព័ត៌មាន៖ Channel News Asia