ខ្សែប្រយុទ្ធ Harry Kane បានទទួលស្គាល់ជាលើកដំបូងគេ ភាពត្រដាបត្រដួសនៅរដូវក្តៅ បានធ្វើឲ្យរូបគេបាក់ទឹកចិត្ត។ ប្រធានក្រុមនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ដែលក៏មានបញ្ហាផ្នែកកាយសម្បទា ដោយសារតែការគ្មានពេលហ្វឹកហាត់មុនបើករដូវកាលនៅក្លិប Tottenham នោះ កំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតជម្រុះ World Cup
របស់ក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងក្រុមជម្រើសជាតិអាល់បានី នៅរាត្រីនេះ នាកីឡដ្ឋាន Wembley។ ក្រុមជម្រើសជាតិអង់គ្លេស ត្រូបានរារាំងមិនឲ្យឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥១ឆ្នាំ នៅពេលដែលពួកគេចចាញ់ក្រុមជម្រើសជាតិអ៊ីតាលី ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃយុទ្ធនាការ Euro ឆ្នាំ២០២០ នាកីឡដ្ឋាន Wembley កាលពីខែកក្កដា។ នេះគឺជាការរងបរាជ័យដ៏ខកចិត្តសម្រាប់ Kane ដែលបានសុបិនចង់ក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេសដំបូងគេក្នុងការឈ្នះពាន បើគិតចាប់តាំងពីលោក Bobby Moore ធ្វើបានក្នុង World Cup ឆ្នាំ១៩៦៦។ ដោយហាក់ដូចជាអស់កម្លាំង និងខ្វះនូវភាពមុតស្រួច Kane បានស៊ុតបាល់បញ្ចូលទីត្រឹមតែ១គ្រាប់គត់ ក្នុងការបង្ហាញខ្លួន១០លើកក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Tottenham នៅរដូវកាលនេះ ហើយបើសរុបទាំងអស់ រូបគេបានស៊ុតបាល់បញ្ចូលទីតែ៧គ្រាប់គត់ ក្នុងចំណោមការប្រកួត១៦លើកក្នុងរាល់យុទ្ធនាការទាំងអស់៕
ប្រភពព័ត៌មាន៖ The Guardian