លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ដា​ណឺ​ម៉ាក បង្កើត​ភាព​អស្ចារ្យ តាមរយៈ​ការ​ផ្តួល​រុស្ស៊ី ដើម្បី​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក បាន​ឈាន​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ កាល​ពីថ្ងៃ​ចន្ទ ក្រោយពី​បាន​​កត់ត្រា​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុងលទ្ធ​ផល ៤-១ លើក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ស្រប​ពេល​ដែល​ក្រុម​ជ្រើស​ជាតិ​បែលហ្ស៊ិក បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្វាំង​ឡង់​ក្នុងលទ្ធ​ផល ២-០ ដើម្បី​បញ្ចប់​ដោយ​ការ​ឈរលេខ​១ក្នុងពូល B​។ ​

ដាណឺ​ម៉ាក បាន​ដឹង​ថា ពួក​គេ​ត្រូវ​តែ​ផ្តួល​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី តាម​រយៈ​ការរក​ឲ្យ​បាន​គ្រាប់​បាល់​យ៉ាងហោច​ណាស់​២​គ្រាប់ និង​សង្ឃឹម​ថា ក្រុម​ឈរ​លេខ​១​បែលហ្ស៊ិក ផ្តួល​ក្រុមជម្រើស​ជាតិ​ហ្វាំង​ឡង់ ក្នុង​ទីក្រុង Saint Petersburg ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​២ក្នុង​ពូល B បើ​ទោះ​បី​ចាញ់​២​លើក​ពីការ​ប្រកួត​បើកឆាក​ទាំង​២លើក​របស់​ខ្លួន​ក៏ដោយ​។ ក្រុម​ដា​ណឺម៉ាក របស់​លោក​ Kasper Hjulmand នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​វេលស៍ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុង​ទីក្រុង Amsterdam នៅ​ថ្ងៃ​សៅរ៍​។ លោក Maehle បានប្រាប់​ទូរ​ទស្សន៍​ដា​ណឺ​ម៉ាក DR ថា៖ «រឿង​ដ៏សំខាន់​បំផុត​នោះ​គឺ​ថា ពេលនេះ យើង​មាន​រួម​ចិត្ត​រួម​ថ្លើម​តែមួយ​ក្នុងនាម​ជា​ក្រុម​ដា​ណឺម៉ាក​»​។ ដោយឡែក ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស ក៏​បាន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន ១-០ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​​ ផង​ដែរ​។ លទ្ធផល​ក្នុងការ​ប្រកួត​ពូល B ក៏​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ដែល​បានប​ញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ក្នុងពូល A សា​ធារណ​ឆែក អង់គ្លេស ស៊ុយ​អែត និង​បារាំង ដែលនៅ​តែ​ត្រូវ​លេង​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្លួន ទៅ​វគ្គ​១៦​ក្រុម​ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ AFP

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …